ពិតមែនហើយ ក្នុងរយៈពេល ប៉ុន្មានថ្ងៃក្រោយនេះ ចំនួនអ្នកឆ្លងនៅកម្ពុជា ចាប់ផ្តើមកើនឡើងវិញ បន្ទាប់ពី តួលេខក្នុងពេលកន្លងមក ហាក់ដូចប្រសើរឡើង ជាក់ស្តែង មានចំនួនអ្នកឆ្លងតិចជាងពេលមុនៗ។ មិនត្រឹមតែ ចំនួនអ្នក
ឆ្លងកើនឡើងទេ សូម្បីតែ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជា ក៏ចាប់ផ្តើម លោតឡើងផងដែរ ខណៈពេលនេះ ប្រជាជនជាច្រើន បានសម្តែងការព្រួយបារម្ភ។
ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី ០៤ កក្កដា កន្លងទៅថ្មីៗនេះ ក្មេងស្រីវ័យត្រឹមតែ ១៤ឆ្នាំម្នាក់ ត្រូវបានស្លាប់ ដោយមិនដឹងខ្លួន ថាបានផ្ទុកជំងឺកូវីដ១៩ ទាល់តែសោះ ធ្វើឲ្យមហាជន ផ្ទុះការសោកសង្វេគជាខ្លាំង។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការបញ្ជាក់របស់ បុរសម្នាក់គណនីហ្វេសប៊ុក ប៉ូលីសចិត្តល្អ ដែលបានប្រាប់ឲ្យដឹងថា ៖
04/07/21មើលងាយវាមិនបានទេអាកូវីដ១៩នេះ គួរអោយអាណិតណាស់ក្មេងស្រីអាយុ១៤ឆ្នាំស្លាប់ដោយមិនដឹងខ្លួនមានជំងឺកូវីដផង មួយរំពិចភ្នែកស្លាប់ភ្លាម ក្បែប៉ុស្តិ៍ម៉ង សុំអោយក្មួយទៅបានសុខនិងក្រុមគ្រួសារក្មួយសុំជៀសអោយផុតកុំអោយមានអ្នកឆ្លងបន្ត និងសុំអោយបងប្អូនយើងទាំងអស់បន្តការប្រុងប្រយ័ត្នជានិច្ច ៕ ប៉ូលីស ចិត្តល្អ ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖