ញាក់សាច់​!ទោះ​ស្ថិត​ក្នុង​សម័យ​កូ​វីដ​ក៏ដោយក៏​ក្នុង​១​ខែអា​ជីអាច​រក​ចំណូល​បានរ​ហូត​ទៅដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ah Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត ជា​នារី​វ័យក្មេង​ម្នាក់ ដែល​ជោគជ័យ​លើ​ការលក់​ផលិតផល​តាម​អន​ឡាញ ហើយ​ធ្លាប់​អះអាងថា ក្នុង​១​ថ្ងៃ​ខ្លួន​អាច​រកបាន​ក្នុង​ចន្លោះ​ពី ២​ម៉ឺន ទៅ​៥​ម៉ឺន​ដុល្លារ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ដល់​មហាជន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ទៀត​នោះ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​របស់​នាង​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​កន្លង​ទៅនោះ គ្រាន់តែ​ថ្លៃ​បណ្ដា​ការ ដែល​អា​ជី ទទួលបាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះមួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗនេះ ​អាជី បាន​ធ្វើឲ្យ​​គេ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត ក្រោយ​ពី​រូប​នាង ទទួល​បាន​តំណែង​ជា​តួឯក​ស្រី ថត​ស្ព​ត​ថ្មី អោយ​ក្រុមហ៊ុន សាច់​ចង្កាក់ HBFនោះ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២១ អា​ជី បានបញ្ជាក់​ពី​ចំណូល​របស់ខ្លួន​ថា ក្នុងសម័យ​កូ​វីដ​នេះ ១​ខែ នាង​អាច​រកចំណូលបាន​ជាង​១០​ម៉ឺន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អា​ជី ក៏​និយាយ​ពី​ប្រវត្តិ​ដ៏​កម្សត់​របស់ខ្លួន​ដែរ​ថា «​កាលពី​ដើមឡើយ កាលពី​យើង​នៅ​ក្រ អ្នកណា​គេ ក៏​គេ​មើលងាយ​យើង​ដែរ ដល់ពេល​ដែល​យើង​មាន អ្នកណា ក៏​គេ​ចង់​រាប់រក​យើង​ដែរ ពីមុន​ខ្ញុំ​ជា​កូនអ្នកក្រ ខ្ញុំ​មិនមែនជា​អ្នកមាន​ទេ​»៕ ដើម្បី​ជ្រាប​កាន់តែច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment