រាជធានីភ្នំពេញ ៖ បើរំលឹកទៅដល់អតីតកាលជាង១០ឆ្នាំមុន ប្រិយមិត្តអ្នកនិយមគាំទ្របទចម្រៀងមនោសញ្ចេតនា ជាពិសេសមិត្តៗយុវវ័យច្បាស់ជានៅចាំមិនភ្លេចឡើយ នូវម្ចាស់បទ «ពេលវេលាមិនសាកសម» លោក ណាំ ប៊ុនណារ័ត្ន ដែលកាលនោះលោកមានប្រជាប្រិយភាពយ៉ាងខ្លាំង ចាស់ក្មេងស្គាល់ស្ទើរតែពេញប្រទេស និងថែមទាំងបានចេញសាងកេរ្ដិ៍ឈ្មោះដល់ក្រៅប្រទេសទៀតផង ។
មិនតែប៉ុណ្ណោះលោក ណាំ ប៊ុនណារ័ត្ន ក៏ជាតារាចម្រៀងមួយរូបដែលធ្លាប់បង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ ជាមួយនឹងកំពូលតារាចម្រៀងស្រីកញ្ញា មាស សុខសោភា តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា «សង្សារនិស្សិត» ។ ហើយដោយសារតែខ្លឹមសារនៃចម្រៀងបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ចាក់ដោតចំពោះអារម្មណ៍មិត្តៗយុវវ័យ ទើបបទចម្រៀងមួយបទនោះមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់ ។
យ៉ាងណាបើទោះបីជាធ្លាប់មានកេរ្ដិ៍ពិរោះសុះសាយ ឈរជាតារាលំដាប់ប្រទេសក្ដី ប៉ុន្តែមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា តារានិយមលេងម៉ូដសក់វែងលោក ណាំ ប៊ុនណារ័ត្ន ហាក់ស្ងប់ស្ងាត់ទៅវិញ ជាពិសេសមិនសូវមានបទចម្រៀងថ្មីៗជូនអ្នកគាំទ្រតែម្ដង ។ ហើយជុំវិញការបាត់ដំណឹងនេះ ត្រូវបានយមហាជនដាក់ការសង្ស័យថា ទំនងតារាប្រុសរូបនេះកំពុងសង្ងំនឹងមុខជំនួញផ្ទាល់ខ្លួនហើយមើលទៅ ហើយទំនងអាចបណ្ដាលមកពីស្ថានបច្ចុប្បន្នកំពុងតែវឹកវរដោយជំងឺកូវីដ១៩ផងនោះ ទើបធ្វើឱ្យលោក ណាំ ប៊ុនណារ័ត្ន ស្ងប់ស្ងាប់យ៉ាងដូច្នេះ ៕ ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖