រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះសំណេរដ៏មានអត្ថន័យមួយធ្វើឱ្យមានការចែករំលែក និងបញ្ចេញមតិជាហូរហែរ ។
ដោយភរិយាអតីតតារាសម្ដែងលោក ឃុំ ប៉ុណ្ណាដែត និងជាម្ចាស់បទ «ផ្លូវស្នេហ៍បញ្ច្រាសទិស» អ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់យ៉ាងដូច្នេះថា «ស្រលាញ់គ្នា រាប់អានគ្នា ជិះកង់ជិះម៉ូតូ ឬជិះឡាន រស់នៅបែបណាក៏ដោយ ក៏នៅតែរាប់គ្នាជារៀងរហូត» ។
ហើយការលើកឡើងរបស់អ្នកនាង យក់ ថិតរដ្ឋាន នេះដែរ ត្រូវបានស្ញើចសរសើរ និងគាំទ្រមតិពីមហាជន ដ្បិតបច្ចុប្បន្នទំនាក់ទំនងស្នេហាយុវវ័យសម័យថ្មីមួយចំនួនបានតែមួយភ្លើងចំបើង ហើយក៏ស្រាប់តែបែកបាក់គ្នាស្ងប់ស្ងាត់ទៅវិញ រាប់អានគ្នាដូចការសម្ដែងរឿង ជាក់ស្ដែងទំនាក់ទំនងស្នេហាតារាប្រុសស្រីមួយគូដែលកំពុងកើតរឿងចម្រូងចម្រាស់ និងក្លាយជាប្រធានបទយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គម កាលពីថ្មីៗនេះផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖