គួរឲ្យសរសើរ! ពី​ក្មេង​លក់​ចាហួយ និង​បបរតាម​ចិញ្ចើម​ថ្នល់, តារាសម្ដែង លីម មួយហ្គិច រកឃើញគ្រឹះជីវិតរឹងមាំ គេចចេញពី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ​ ៖ តារា​សម្ដែង​ស្រី​ស្អាត លីម មួយ​ហ្គិ​ច បន្ទាប់ពី​ការងារ​សិល្បៈ​របស់​នាង​ហាក់​ថមថយ​បន្តិច ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ នាង​ក៏បាន​ងាក​មក​ពង្រឹង លើ​ការងារ​ជំនួញ​រក​ស៊ី ដោយបាន​ពង្រីក​ហាង​អាហារ​របស់​នាង​បន្ថែម​មួយ​សាខា​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាករ​នេះ ​ហាក់បីដូចជា​ការវិវឌ្ឍ​​​នៃ​ដំណើរ​ជីវិត​របស់​នាង ឈានទៅរក​គ្រឹះ​រឹងមាំ​មួយកម្រិត​ទៀត បន្ទាប់ពី​ការងារ​សិល្បៈ ខណៈដែល​កន្លងមក នាង​បាន​ហែល​ឆ្លង​ភាព​កម្សត់​កម្រ ពី​ក្មេង​លក់​ចាហួយ និង​លក់​បបរ​តាម​ចិញ្ចើមថ្នល់​តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់ Fresh News Plus តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច តារា​សម្ដែង​មុខ​មាន​មន្ត​ស្នេហ៍ លីម មួយ​ហ្គិ​ច បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ ការងារ​សិល្បៈ​របស់​នាង ហាក់​រយាល​បន្តិច​ហើយ ប៉ុន្តែ​ក៏​នៅមាន​អ្នក​ទាក់ទង​ថត និង​សម្ដែង​ខ្លះៗ​មិនសូវ​ដាច់ គ្រាន់តែ​មិន​មមាញឹក​ដូច​មុន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្វី​ដែលជា​មោទនភាព និង​ជោគជ័យ​មួយ​ជំហាន ទៀត បន្ទាប់ពី​ការងារ​សម្ដែង គឺ​នាង​ទើបតែ​ពង្រីក​ហាង​អាហារ​បន្ថែម នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ មាន​ឈ្មោះថា «​អាហា​រដ្ឋា​ន ៩៩៩ អូរឫស្សី​» ដែល​អាច​និយាយបានថា ជា​មុខរបរ​គ្រឹះ​រឹងមាំ​មួយ ឆ្ពោះទៅរក​ភាព​ជោ​ជ័យ​នៃ​ជីវិត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លីម មួយ​ហ្គិ​ច និយាយថា «​ចា៎​បង​..! ពេលនេះ​បាន​បុកគ្រឹះ​មាំ​ហើយ តែ​ត្រូវ​ខំ​រក​ស៉ី​ម៉​ង់​ត៍ ដើម្បី​សង់ផ្ទះ​ជា​បន្ត ក្រែង​បាន​ខ្ពង់ខ្ពស់​នឹង​គេ​! ពី​ក្មេង​អង្គុយ​លក់​ចា​ហ៊ួ​យ​ដូង​តាមផ្លូវ ពី​តារា​លក់​បបរ​តាម​ចិញ្ចើមថ្នល់ គេ​មាក់ងាយ ឡកឡឺយ មិនសូវ​ចង់​រាប់រក ព្រោះ​ឋានៈ​តូច​ទាប តែ​មិនដែល​ចុះចាញ់​ទេ ញញឹម​ដាក់​គេ​ទាំង​យំ​ក្នុង​ចិត្ត តែ​ក៏​អរគុណ​នូវ​ពាក្យ​តិះដៀល មើលងាយ​ទាំងអស់នេះ ទើប​អាច​ក្លាយជា​មនុស្ស​រឹងមាំ​បែបនេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បន្តថា «​ទោះបី​ពេលនេះ​មិនមាន​ទ្រព្យ​ដូច​គេ តែ​ពេលនេះ​ខ្ញុំ​ជា​អ្នកមាន​ពិតប្រាកដ ព្រោះតែ​ខ្ញុំ​មានគ្រួសារ​ដ៏​កក់ក្តៅ​ពេញលេញ​មួយ មានមុខ​របរ និង​ការងារ​ច្បាស់លាស់ មាន​មនុស្ស​ជុំវិញខ្លួន​សុទ្ធតែ​មនុស្ស​មានគុណ​ភាព គ្រប់គ្រាន់ ជឿ​លើ​បុណ្យ​បាប ធ្វើ​ល្អ​បាន​ជួប​ល្អ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង លីម មួយ​ហ្គិ​ច បាន​បន្តទៀតថា ទោះបីជា​ហាង​អាហារ​របស់​នាង បើក​ដំណើរការ​មក​ក្នុង​រដូវ​កាល​នៃ​ជំងឺ​កូ​វិដ​-១៩​ក្ដី ប៉ុន្តែ​មាន​អ្នកគាំទ្រ និង​កុម្ម៉ង់​តាម​អន​ឡាញ​ច្រើន ធ្វើ​ឲ្យ​នាង​ជាប់រវល់​ខ្លាំង​លើ​ការងារ​រក​ស៊ី​នេះ ដោយ​ត្រូវ​ដកឃ្លា​ពី​សិល្បៈ​ខ្លះ តាម​ពេលវេលា​ជាក់ស្ដែង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ​នាង​មានមុខ​របរ​ច្បាស់លាស់ និង​រឹងមាំ​ហើយ ខណៈដែល​ពីមុនមក​នា​ង​ធ្លាប់​ឆ្លងកាត់ នូវ​រសជាតិ​ជីវិត​នឿយហត់ លំបាកលំបិន​ច្រើន​ស្ទើរ​រាប់មិនអស់​៕ ប្រភព ៖ ហ្វ្រេសញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment