កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញចម្រៀងមួយបទមានចំណងជើងថា «ឃ្លាននំគម» ធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយមានអារម្មណ៍ថានឹកផ្ទះ ក្នុងនោះអ្នកខ្លះហ៊ានទាយទុកមុនថា ដឹងតែកក្រើកទៀតហើយ ភ្ជុំបិណ្ឌឆ្នាំនេះ។
បទចម្រៀង«ឃ្លាននំគម» នេះ និពន្ធទំនុកច្រៀង ៖ ខេមរៈ ភារុណ, និពន្ធបទភ្លេង និង សម្រួលតន្ត្រី៖ ឈិត តេងរិទ្ធ, ដឹកនាំសម្ដែង៖ លោកស្រី គួយ ផល្លី, ថតដោយ៖ ឃុន រស្មី, រៀបចំការផលិត៖ កុយ រដ្ឋា, កាត់ត និងកែព័ណ៌៖ ROGERS។
តាមរយៈបទចម្រៀង ដែលនិពន្ធទំនុកច្រៀងដោយបងប្រុស លោកខេមរៈ សិរីមន្ត និងដឹកនាំដោយប្រពន្ធលោកផ្ទាល់នេះ បានធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយ លាន់មាត់សរសើរថា ស្ទើរគ្រប់គ្នាថា មានភាពពីរោះ, ស្ដាប់ហើយមានអារម្មណ៍នឹកផ្ទះ រហូតដល់អ្នកខ្លះហ៊ានទាយទុកមុនថា ដឹងតែផ្ទុះហើយបទនេះនោះ។
ជាក់ស្ដែង ពួកគេ បានលើកឡើងដូច្នេះថា «កក្រើកអារម្មណ៍យុវវ័យទៀតហើយ ភ្ជុំបិណ្ឌឆ្នាំនេះ, បុណ្យភ្ជុំឆ្នាំនេះ អាយដលខ្ញុំដឹងតែកក្រើកទៀតហើយ, អាដលអើយសែនពីរោះណាស់ស្ដាប់ហើយនឹកស្រុកយើងណាស់, អាយដល សិរីមន្ដ ចេញបទភ្ជុំបិណ្ឌ ទាំងព្រឹកម៉ង ពីរោះខ្លាំងណាស់, ផ្ទុះទៀតហើយបទនេះ,
កក្រើកឋានមនុស្សលោកទៀតហើយឆ្នាំនេះ ពិតណាស់ idol , ដឹងតែល្បីម៉ងបទនេះពីរោះណាស់, បងប្រុស ខេមរៈ ភារុណ ពូកែនិពន្ធទំនុកច្រៀងណាស់ពីរោះកប់កប់, ពីរោះកប់ហើយ ទេសភាពស្រស់ស្អាតខ្លាំងណាស់, ចម្រៀងពីរោះ ទេសភាពក៏ស្អាតទៀត វត្តទួលព្រះរាជា, រដូវបុណ្យភ្ជុំបិណ្ឌជិតដល់ហើយidolចេញមួយបទនេះដឹងតែល្បីទៀតហើយ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖