រាជធានីភ្នំពេញ ៖ នៅល្ងាចមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញតារាចម្រៀងលោក ករុណា ពេជ្រ បង្ហោះរូបភាពមួយសន្លឹកយ៉ាងរន្ធត់ ខណៈមានក្រុមមនុស្សពាក់ឯកសណ្ឋានពេទ្យជាច្រើននាក់ បានចុះទៅដល់ផ្ទះ ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺសំណេររបស់តារាប្រុសរូបនេះហាក់ខុសប្លែកពីសព្វមួយដង និងស្ដាប់ទៅហាក់ដូជាមានអ្វីមិនសូវល្អសម្រាប់លោកទៀតផង ។
ដោយខ្លឹមសារដែលមិនធ្លាប់បានឃើញពីមុនមកនោះ លោក ករុណា ពេជ្រ បានសរសេររៀបរាប់ទាំងអារម្មណ៍តក់ស្លុតថា «ចេញពី studio បានកាដូធំហ្មង… ថ្ងៃមុនផ្ទះគេ ថ្ងៃនេះមកដល់ផ្ទះខ្ញុំហើយបងប្អូនអើយ… 3ការពារ 3កុំ» ។ ជុំវិញការបង្ហោះនោះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ជាពិសេសក្នុងចង្កោមសិល្បៈអ្នករួមអាជីពជាច្រើនមានការងឿងឆ្ងល់ ព្រមជាមួយក្ដីបារម្ភ និងដេញសួរបញ្ជាក់ពីប្រភពតៗគ្នាដើម្បីដឹងរឿងរ៉ាវពិតផងដែរ ។
យ៉ាងណាបន្ទាប់ពីបានឃើញមហាជនមានការងឿងឆ្ងល់ និងព្រួយបារម្ភពីលោកច្រើននៅលើបណ្ដាញសង្គមនោះ ករុណា ពេជ្រ ក៏បានចេញមុខបញ្ជាក់ជុំវិញរឿងរ៉ាវពិតខាងលើនេះភ្លាម ។ ដោយលោកបានរៀបរាប់យ៉ាងខ្លីថា «ផ្ទះខ្ញុំ ក្រុមហ៊ុន rainbow គេ free បាញ់សម្លាប់មេរោគ» ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖