រាជធានីភ្នំពេញ៖ តារាសម្ដែង និង ពិធីការិនីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែមានទទួលបានសេក្ដីសុខ និង សុភមង្គលបន្ទាប់ពីជួបស្នេហ៍ពិត ជាមួយកម្លោះសង្ហាដែលជាកីឡាករបាលទាត់លោកលី វ៉ាហេទ។ ដោយស្នេហារវាងតារាស្រីរូបនេះ ជាមួយគូស្នេហ៍ បានទាក់ទងគ្នាមកជាង ៤ឆ្នាំហើយ។
យ៉ាងណាមិញ បើទោះបី អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍ទើបតែមានទំនាក់ទងស្នេហាជាមួយគ្នាបានជាង ៤ឆ្នាំ តែស្នេហាអ្នកទាំងពីរ កាន់តែផ្អែមល្ហែម យ៉ាងមានសេចក្ដីសុខ។
ជាក់ស្ដែងនៅ មួយរយៈចុងក្រោយនេះ ស្នេហា អ្នកនាង សុខ សោម៉ាវត្តី កាន់តែរឹងមាំជាងមុន ខណៈដែលនៅមុននេះបន្តិច នាងបានបង្ហោះសារខ្លីមួយធ្វើហ្វេនៗជាច្រើនឃើញហើយ លូចច្រណែន និង លី វាហេទ គ្រប់គ្នាដែលសំណាង បានជួបគូរស្នេហ៍ដែលចេះយល់ចិត្តគ្រប់សព្វបែបយ៉ាងដូច្នេះ ដោយក្នុងនោះអ្នកនាង សុខ សោម៉ាវត្តី បានសរសេររៀបរាប់នៅគណនីហ្វេសប៊ុករបស់នាងថា ៖ នៅពីក្រោយភាពស្អាតរបស់ខ្ញុំម្សិលមិញគឺទៅធ្វើការអោយគេទេណាបងប្អូន ជូតញើស តបមុខ អីអញ្ចឹង ដូចគេថានៅពីក្រោយមនុស្សប្រុសល្អត្រូវមានមនុស្សស្រីពូកែម្នាក់ តែនៅពីក្រោយពូហេទមានតែយាយម៉ាប់តីពូកែរអ៊ូហ្នឹងទេ ឥលូវសុំសួរថាយកអត់ ? Ly Vahed ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖