ញាក់សាច់! ប្រពន្ធ បង្ហាញសាច់ខ្ចីល្វក់, កែវ វាសនា ឃើញភ្លាម ស្រាប់តែនិយាយថា…
បើទោះមកដល់ពេលនេះ ប្រពន្ធរបស់តារាចម្រៀងមាឌល្អិតកែវ វាសនា អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី មានកូនរហូតដល់ទៅ២យ៉ាងណាក្ដី តែបើនិយាយពីរូបសម្រស់ ស្អាតមិនចាញ់ក្រមុំនោះឡើយ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះទេ។
បើនិយាយពីការរៀបការរបស់ពួកគេ រហូតមកដល់ពេលនេះ ទើបតែមានរយៈពេល៥ឆ្នាំប៉ុណ្ណោះ តែបើរាប់ពីការស្រឡាញ់គ្នាវិញ មិនក្រោម១០ឆ្នាំនោះឡើយ ដោយឆ្លងកាត់រឿងរ៉ាវល្វីងជូរចត់ជាមួយគ្នាជាច្រើន។ ទោះយ៉ាងណា ពួកគេនៅតែអាចជម្នះបាន រហូតរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គល។
ថ្មីៗនេះ លោកកែវ វាសនា បាននាំភរិយា និងកូនៗហែលទឹកកម្សាន្តលេងបញ្ចូលថ្មជីវិតមើលទៅពិតជារីករាយខ្លាំងណាស់។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ភរិយាលោកកែវ វាសនា បានដាក់Captionថា «ក្តីសុខបំផុត ហើយជាតិនេះជាមួយគ្រួសារតូចរបស់ខ្ញុំ Keo Veasna សំខាន់កន្លែងគេងស្អាតសេវាកម្មល្អ»។ ចំណែក លោកកែវ វាសនា ក៏បានបង្ហោះសារដែរថា «កូនថាអត់ទៅផ្ទះវិញទេ គិតម៉េចឥលូវបើចិត្តដូចឪវាដែរចឹង»។
រូបថតពួកគេបង្ហាញខាងលើនោះ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដល់ពេលភរិយា លោកកែវ វាសនា បង្ហោះរូបថតម្នាក់ឯងវិញ ឃើញថា ញាក់សាច់ខ្លាំងណាស់ ដោយបង្ហាញសាច់សខ្ចីញ៉េញដូចបណ្ដូលចេក។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស៊ីអារម្មណ៍នេះ អ្នកនាង លឹម សុគន្ធធារី បានដាក់Captionយ៉ាងខ្លីថា «មកដើរលេងស្របពេលគីឡូឡើង»។ ដោយឃើញភរិយា បង្ហោះរូបថត និង និយាយបែបនេះ លោក កែវ វាសនា ក៏បានតបយ៉ាងខ្លីថា «មហាប្រពន្ធ»។
គួរបញ្ជាក់ថា ម្ចាស់បទ«កុលាបពុលដី» លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីមង្គលការរបស់លោកនោះ គេកត់សម្គាល់ឃើញថា អ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ។
ក្រោយរៀបការ បើគិតមកទល់ពេលនេះ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមានកូនក្នុងបន្ទុកគ្រួសារចំនួន២នាក់ទៅហើយ តែសម្រាប់ទំនាក់ទំនង និងក្តីស្រលាញ់ រវាងប្រពន្ធ នៅតែស្រលាញ់លើសដើម មិនប្រែប្រួលទៅណាទេ។
ថ្មីៗនេះ ភរិយា លោកកែវ វាសនា បានទម្លាយពីប្រភពចំណូលរបស់ខ្លួនថា មានចំនួន៣ផ្នែក ហើយការមានបានដូចសព្វថ្ងៃ ក៏មិនមែន ដោយសារទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ១រៀលដែរ គឺបានគ្រប់យ៉ាងដូចសព្វថ្ងៃជាញើសឈាមរបស់ពួកគេទាំង២តែម្ដង។ តាមរយៈនេះ ឃើញថា ប្រពន្ធលោក កែវ វាសនា មិនត្រឹមតែស្អាតនោះទេ ថែមទាំងឆ្លាតក្នុងការរកស៊ី ទៀតផង៕