និយាយដល់ឈ្មោះ Ah Gi Leader ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថា រូបនាង ជានារីវ័យក្មេងម្នាក់ ដែលជោគជ័យលើការលក់ផលិតផលតាមអនឡាញ ហើយធ្លាប់អះអាងថា ក្នុង១ថ្ងៃខ្លួនអាចរកបានក្នុងចន្លោះពី ២ម៉ឺន ទៅ៥ម៉ឺនដុល្លារនោះ។
អ្វី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ទៀតនោះ ក្នុងពិធីភ្ជាប់ពាក្យរបស់នាងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនោះ គ្រាន់តែថ្លៃបណ្ដាការ ដែលអាជី ទទួលបានរហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងនោះ។
ក្រោយពីភ្ជាប់ពាក្យរួច ក្រៅពីបង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្ដឹងបែបប្លែក ធ្វើឲ្យអ្នកគាំទ្របានសើចសប្បាយហើយនោះ ពេលនេះ អាជី បានធ្វើឲ្យគេចាប់អារម្មណ៍ថែមមួយកម្រិតទៀត ក្រោយពីរូបនាង ទទួលបានតំណែងជាតួឯកស្រី ថតស្ពតថ្មី អោយក្រុមហ៊ុន សាច់ចង្កាក់ HBF!
ជាក់ស្ដែងតារាសម្ដែង អ៊ឹម ជីវ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារ សម្ដែងការអបអរសាទរថា «Wow អបអរសាទរប្អូនអាជី Ah Gi Ladies ទទួលបានតំណែងជាតួឯកស្រី ថតស្ពតថ្មី អោយក្រុមហ៊ុន សាច់ចង្កាក់ HBF! តើអាជីបានតម្លៃខ្លួនប៉ុន្មានក្នុងការថតស្ពតពាណិជ្ជកម្ម១នេះ???
កន្លងមកបងប្អូនតែងតែឃើញកញ្ញា អាជី ឡាយលក់ឡេ និងថតផលិផលខ្លួនឯងតែប៉ុណ្ណោះតែពេលនេះ ស្រាប់តែអាជីទទួលបានតំណែងថ្មីជាតួឯកថតស្ពតពាណិជ្ជកម្មអោយ ក្រុមហ៊ុនសាច់ចង្កាក់HBF ជាលើកដំបូង។
លោក ថុង គឺមហ៊ួន អគ្គនាយក្រុមហ៊ុន សាច់ចង្កាក់HBF បាននិយាយថា ដោយមើលឃើញអាជីមានសមត្ថភាពក្នុងការសម្តែង ស្រាប់ដូចនេះលោកក៏បានជ្រើសរើសយកអាជីដើម្បីយកមកសម្តែងអោយក្រុមហ៊ុនលោក។
លោក ថុងគឺមហ៊ួនបានមាននិយាយសង្កត់ធ្ងន់ថា ក្រុមហ៊ុនលោក គឺមានជាង 600សាខាទូទាំងទាំងប្រទេស ដែលមានសាច់ចង្កាក់១៣មុខ! ហើយលោកបានផ្តល់ឱកាសនិងជ្រើសរើសតារាជាច្រើនថតអោយក្រុមហ៊ុនលោក មានដូចជា ក្រុម លោក ផាន់រ៉ង, ក្រុម អាណាខ្មែរ , ក្រុមពូណុយ ក្រុម នាយប្រុញ និងតារាជាច្រើនទៀត។
កញ្ញា អាជីបាននិយាយទាំងរំភើបថា នាងពិតជាមានអារម្មណ៍រំភើបបំផុត ដែលមានឱកាសបានថតស្ពតដំបូងអោយក្រុមហ៊ុនសាច់ចង្កាក់ HBF ដែលជាលើកទី១សម្រាប់នាងខ្ញុំ នាងខ្ញុំនិងខំសម្តែងអោយអស់ពីសមត្ថភាព ដែលមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ»៕