ដល់.ក! ឃើញ​អ្នកលក់​ឡេ​, គ្រូ​ហៅ​ភ្លៀង ឡើង​ទីប្រឹក្សា ស្រាប់តែ លោក​ម៉ៃ សុគន្ធ ត្អូញត្អែរ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ម៉ែ​រួយ និង​លោកគ្រូ​មហា​ជ័យ ត្រូវបាន​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃរាជា​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ត្រាស់ ជាទី​ប្រឹក្សា​ផ្ទាល់ មាន​គោរម្យ៍ងារ ជា​បុណ្យ​មី​ត្រៃ​លោកនាថ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងរ៉ាវ​អ្នកលក់​ឡេ ចេះ​រាំ​ដាក់​ហ្វេ​ស​ប៊ុ​ក ទីក​តុ​ក និង​គ្រូ​មហា​ជ័យ​ល្បី​ខាង​ហៅ​ទឹកភ្លៀង ក្លាយជា​ទីប្រឹក្សា​​សម្ដេច​សង្ឃ​ ខាងលើនេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​របស់​មហាជន​ធ្វើ​ការជជែក​វែកញែក លើក​ហេតុផល ជាមួយនឹង​ការរិះគន់ ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា បញ្ហា​នេះ ត្រូវបាន​ប្រភព​មួយចំនួន​ធ្វើការ​បកស្រាយ​រួចហើយ​ដែរ​ថា ឧបាសក​/​ឧបាសិកា​ពុទ្ធ​សាសន​រូប​ត្ថ​មក៍​មិន​មែន​ជា​ទីប្រឹក្សា​ផ្នែក​ផ្តល់យោបល់​ពុទ្ធសាសនា​ទេ ហើយក៏​មិន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការបកស្រាយ​ផ្នែក​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ជា​អម្ចាស់​ដែរ ប៉ុន្តែ​ជា​អ្នក​ដែល​តែងតែ​ទំនុកបម្រុង​សាសនា មាន​ជាអាទិ៍​បច្ច័យ​សម្រាប់​ការកសាង ចង្ហាន់ ឬ​សម្ភារៈ​ផ្សេងៗ ទៀត​សម្រាប់​ទ្រទ្រង់​ដល់​ព្រះសង្ឃ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វត្ត​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មានការ​បកស្រាយ​ក៏ដោយ បើ​ងាក​មក​លោក​ម៉ៃ សុគន្ធ ដែល​ពូកែ​ខាង​ទស្សន៍ទាយ​បាល់​កម្រ​ត្រូវ​នោះ បាន​បង្ហោះ​សារ​លើក​ជា​ចម្ងល់​សម្រាប់​ខ្លួនឯង​ថា «​គេ​ចេះ​ហៅ​ភ្លៀង ​​ហៅ​រន្ទះបាញ់​គេ​ចេះ​លក់​ឡេ​រាំ​ដាក់​ហ្វេ​ស​បុក តិកតុក​​ ​បាន​ឡើងជា​ទីប្រឹក្សា​សម្ដេច​សង្ឃ​ ចុះ​ខ្ញុំ​ចេះ​ទាយ​បាល់​តាម​ផ្លូវ​ក្នុង​មាន់​ដុត​​តើ​ថ្ងៃ​ណា​ទៅ​បាន​ដល់​វេន​ខ្ញុំ​ទេ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែប​នេះ​ អ្នកគាំទ្រ​លោក​ម៉ៃ សុគន្ធ បាន​លើកទឹកចិត្ត​ថា ​«​ជិត​ដល់​វេន​​ហើយ​ទ្រាំ​បន្តិច​ទៅ​, តិច​ទៀត​ឡើង​ហើយ​មេ បារមី​ពេញ​ខ្លួន​ហើយ​, គេ​មើល​ឃើញ​សត្វ​នាគ​ទាំង​កណ្ដាល​ថ្ងៃ​, បង សុគន្ធ ទីប្រឹក្សា​មហាទេព​ស្មើ​មេឃ​, ខ្ញុំ​តែងតាំង​បង​គន្ធ​ជាទី​ព្រឹក្សា​ប្រចាំ​វត្តភ្នំ ត្រឡោកបែក​ទុកអោយ​បង​ចក់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment