រាជធានីភ្នំពេញ៖ ពិតជាគួរឱ្យសង្វែគដែលនារីស្រស់ស្អាត ៣ នាក់ បានស្លាប់បាត់ជិវីតជាបន្តបន្ទាប់ ក្រោយពីផឹកស្រាថ្នាំ លាយជាមួយគ្រឿងកំប៉ុង។
តាមប្រភពព័ត៍មាន បានឱ្យដឹងថា នារីវ័យជំទង់ទាំង៣នាក់ ក្នុងនោះ ម្នាក់បានស្លាប់ពេលទៅស្រុកកំណើត ចំណែកឯពីរនាក់ទៀត បានស្លាប់នៅក្នុងបន្ទប់ជួល ផ្ទះលេខ២៧ ស្ថិតនៅលើផ្លូវសុធារស ក្រុម៤៤ ភូមិ៨ ទល់មុខផ្សារទំនើបអ៊ីអន១ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមព័ត៍មានបឋម៖ ក្រោយពីពិនិត្យ ហើយបញ្ជាក់ពីគ្រូពេទ្យ បានឱ្យដឹងថា នេះគឺជាករណីផឹកស្រាថ្នាំ លាយជាមួយគ្រឿងកំប៉ុង លើសកម្រិត (កំរិតមេតាណុលខ្ពស់ ធ្វើឱ្យគាំងបេះដូង) មួយយួរ ១២ដប។ ក្នុងនោះ នារីទាំងបីនាក់នោះ ផឹកអស់១១ដប សល់ត្រឹមមួយដប។
តាមប្រភពដដែល បានឱ្យដឹងទៀតថា នារីទាំងនោះ មានឈ្មោះដែលគេមិនទាន់បញ្ជាក់ជាផ្លូវការថា Zeîî Pēÿ ,Líí Káá ,Vy Love ៕
ទាក់ទិននឹងរឿងនេះ យើងបន្តអាប់ដេត ប្រសិនបើជាមានព័ត៍មានបន្ថែម៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖