រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយលេចឮដំណឹងថា តារាសម្ដែងលោក អេដវីន មានសេរីភាពវិញហើយ ប៉ុន្តែមិនបានទៅរកអតីតគូស្នេហទ៍នាង សុទ្ធ បញ្ចកា ឡើយ ដោយសង្ងំសោយសុខជាមួយសង្សារចាស់ទៅវិញ ។ នេះបើយោងតាមការបង្ហោះឱ្យដឹងពីអ្នកនាង សុទ្ធ បញ្ចកា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ។
ដោយអតីតភរិយាថៅកែអ៊ិលឌីអ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ជាសំណេរយ៉ាងវែងអន្លាយថា «Dear Edwin …. អូន សុំបញ្ចប់រឿងគ្រប់យ៉ាងរបស់យើងក្នុងថ្ងៃនេះ ហើយជារៀង រហូតទៅ! ដល់ពេលដែលអូនរកសុភមង្គលពិត ឈប់ចាញ់បោកភាពលួងលោមកុហុកបោកប្រាស់បងហើយ ជាពិសេស មី L TVR …. សំបុត្រនេះ ពេលបងជាប់តំបូងក្នុង នោះបងផ្ញើរគេយកឱ្យអូន … បងដឹងអត់ ដោយសារសំបុត្រនេះ ពាក្យពេចន៍កុហុកក្នុងនេះ បងឆក់យកបេះដូង និងជីវិតអូនទាំងមូលឱ្យរង់ចាំបង មិនហ៊ានទទួលយកនាក់ណា ទាំងបងធ្លាប់ធ្វើបាបអូន ស្នាមជាំអូន សុះសាច់ ស្នាមអស់នោះមិនទាន់រលុបទេ! តែចុងក្រោយ ទើបដឹងលទ្ធផលថា បង និងគ្រួសារបង សរសេរសំបុត្រឆ្លើយឆ្លងគ្នាថា “បោកៗ លួងៗ មីកា ឱ្យដកពាក្យបន្តឹងសិនទៅ បានស្រួលដោះស្រាយ តាវា នៅញ៉ែតៗរឿងនឹងពិបាក ដោះស្រាយណាស” ហើយទាំងដែរ មុនមានរឿងបងលួចទៅដេកជាមួយមីសង្សារ មុនបង L TVR ប៉ុន្មានដងហើយ អូនចាប់បានឆាត តែដោយសារស្រលាញ់ ក៏លើកលែង ហើយគេលេសថា “បងស្រវឹង បងខឹងអូនឯងពេក ចូលចិត្ត ទុកបងចោល ពេលឈ្លោះគ្នា (ហើយឱ្យអញទៅរកតាមប្រហោងណា បើ u eng block me all នឹង ) សំខាន់ផ្ទះ ក៏ដែរឃើញនៅ ទៀតទៅដេកផ្ទះ ស្រីរហូត ។
មិនតែប៉ុណ្ណោះ អ្នកនាង សុទ្ធ បញ្ចកា បានបន្តទៀតថា «ដល់ finally គេលួចទាក់ទងគ្នាតាំងពីមុនចូលក្នុងគុក ឆ្ហើយគេក៏បន្តឆ្លើយឆ្លងគ្នាលួងទាំង2ខ្សែរ អាណា ដោះអញចេញមុនបានអញយកមីនឹង លូវវាយកគ្នាវិញបាត់ ពេលចេញមកនៅផ្ទះមួយគ្នា ដេកមួយគ្នា ស៊ីស្ទេកមួយគ្នា ហើយយកចានបាយអញទិញទៅស៊ី post story ឌឺអញទៀត ម៉ាមី jkj យកគ្រប់ប្រុស ទាំង ប្តីគេដែលជាអ្នកកំប្លែងល្បីដែរ យកគ្នារហូតលួចយកគ្នាទៅដេកនៅកំពង់សោម សាឡាស់ សាធូប ថោកទាបពេក ទេវតា បរាមុខ អត់បានអ៊ីគឹក ក្រឡាប់ឡានតាមផ្លូវ ហេតុតចង់បានធ្វើតួឯក ហើយសំខាន់តួឯកបានម៉ារឿង បាត់ឈឹងទើបឃើញថត MV ផលិតកម្មថ្មីនេះកន្លះឆ្នាំមុនហេស តួឯងម៉ារឿងតាំងពី 4 5 ឆ្នាំមុន សំខាន់ ប្តីមុនអញធ្លាប់ស៊ីហើយទៀត បង ហា ថ្ងៃ នេះ អូនសុំលាងភាព ស្អាតស្អំ អូន មកវិញហើយណា គេជេអូន ពេញប្រទេស ដោយសារបងច្រើនហើយ ល្មមបងសង អូនវិញហើយ ប្រុស អន់ដូច សំរាមការស្រលាញ់ ដែលធ្លាប់មានស្រលាញ់បងលើសស្រលាញ់ខ្លួនឯង គឺសល់ត្រឹម 0% ក្នុងថ្ងៃនេះ» ។
គួររំលឹកថា តារាសម្ដែងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ហើយបើគិតមកដល់ពេលនេះគឺមានរយៈពេលជាង២ខែ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖