រាជធានីភ្នំពេញ៖ ជឿងជាក់ថាពុកម៉ែបងប្អួន ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងនិង ជាពិធីករដ៏ឈ្បីឈ្មោះ លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ នៅពេលថ្មីៗនេះ លោកបង្ហាញការភ្ញាក់ផ្អើល ធ្វើមហាជនសម្តែងការសារ ទរ ដល់រូបលោក ជាខ្លាំង បន្ទាប់នាយ បានបង្ហាញពីការឈប់ជក់បារី រហូតបានសម្រេច ដែលមកដល់ត្រឹមថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ម្សិលមិញនេះ លោក បានចាកចេញពីការញៀន បារី អស់រយៈពេល១ឆ្នាំហើយ។
នេះបើយោងតាមបង្ហោះនៅគណនីហ្វេសប៊ុករបស់នាយ បានសរសេរ ថាលោកបានឈប់បះពាល់ជាមួយបារីអស់ពេលមួយឆ្នាំ ហើយ ដោយលោកសម្រេចផ្តាច់វា ដើម្បីរក្សាសុខភាពលោកឱ្យកាន់តែរឹងមាំទៀតផង ដោយសំណេរទាំងស្រុងលោក អ៊ឹង រដ្ឋា ហៅ នាយ ទុយ បានសេសេររៀបរាប់យ៉ាងដូចថា“ខួប១ឆ្នាំគត់ថ្ងៃឈប់ជក់បារី ១ កញ្ញា ២០២០ ជក់បារីបណ្តាលឱ្យខូចសុខភាព កីឡាដើម្បីសុខភាព”។
យ៉ាងណាមិញ បន្ទាប់ពីឃើញយ៉ាងដូច្នេះ អ្នកគាំទ្រ និងមហាជនបានសម្តែងពីការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រូល្អរបស់លោក ដែលបានបង្ហាញពីការផ្តាច់បារី ដែលនេះអាចធ្វើឱ្យអ្នកញៀនបារីមួយចំនួនអាចនឹងឈប់ពិសារបារី ហើយងាកមកហាត់ប្រាណជាប្រចាំដូចជារូបលោក៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖