ស្នេហារវាងតារាចម្រៀង ទិត្យ សុធារី និង លោក ជនិន្ទ្រ អរុណរស្មី ដែលល្បីសម្ដីផ្អែមដូចស្កនោះ កំពុងតែធ្វើឲ្យមហាជនតាមដានឥតឈប់ឈរ ក្រោយសង្កេតឃើញទំនាក់ទំនងរបស់អ្នកទាំងពីរហាក់គ្រោតគ្រាតនឹងគ្នា លែងផ្អែមល្ហែមដូចគ្រាកន្លងមក។
កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងស្រី ទិត្យ សុធារី ដែលជាគូស្នេហ៍បានបង្ហោះសារយ៉ាងវែងអន្លាយ បង្កការចាប់អារម្មណ៍ម្តងរួចទៅហើយ ដោយនាងបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំខ្ជិលរៀបរាប់ច្រើនណាស់គ្រាន់តែដឹងថា ផ្លូវណាដែលពិបាកដើរ ខ្ញុំមិនទ្រាំដើរទៀតនោះទេ ខ្ញុំក៍ចេះឈឺចាប់ ប៉ុន្តែខ្ញុំសាំនិងភាពឈឺនេះទៅហើយ ខ្ញុំមិនមែនក្មេង ខ្ញុំមិនចូលចិត្តសាំញុាំច្រើនទេ ពេលនេះសម័យនេះហើយ គេផ្សេងអាចទ្រាំប៉ុន្តែ ចំណែកខ្ញុំ មិនចេះទ្រាំទេ ព្រោះ ខ្ញុំរស់ដោយកម្លាំងនិងដង្ហើមរបស់ខ្ញុំ !»។
អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ស្រាប់តែយប់មិញនេះឃើញលោក ជនិន្ទ្រ អរុណរស្មី បានបង្ហោះវីដេអូឃ្លីបយំសោកលែងខ្មាសអៀនក្នុងនាមជាកូនប្រុស ទឹកភ្នែកហូរស្រក់ដូចទឹកជ្រោះបង្ហាញមហាជន មិនតែប៉ុណ្ណោះថែមកាត់សក់ខ្លួនឯងស្ទើរអស់ពីក្បាល បែបខូចចិត្តជាទម្ងន់ក្នុងរឿងស្នេហារបស់ខ្លួន។
ក្រោយបង្ហោះវីដេអូកាត់សក់ឆកពេញក្បាលនោះ ក៏មានមហាជនជាច្រើនបានខមិនលើកទឹកចិត្តដល់បុរសសម្ដីផ្អែម លោក ជនិន្ទ្រ អរុណរស្មី ផងដែរអោយកាត់ចិត្ត និងតស៊ូបន្តទៀត៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖