រាជធានីភ្នំពេញ ៖ ស្របពេលដែលកំពុងត្រៀមបញ្ចេញបទចម្រៀងថ្មីជូនជាកាដូដល់អ្នកគាំទ្រ ដើម្បីទស្សនាកម្សាន្ដនៅដើមខែថ្មី ខែកញ្ញានេះ តារាចម្រៀង ពេជ្រ ថាណា បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីលោកបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងប្អូនប្រុស កាលពីយប់មិញ ។
ដោយការបង្ហោះនោះ ម្ចាស់បទ «មនុស្សបែកគ្នាហើយមិនអាចជួបគ្នាវិញទេ» លោក ពេជ្រ ថាណា បានភ្ជាប់សំណេរសាមញ្ញបង្ហើមជាដំណឹងថា «បទថ្មី. និងត្រៀមចេញMVថ្មី.» ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺតួសម្ដែងប្រុសក្នុងបទចម្រៀងថ្មីនោះ ជាប្អូនប្រុសរបស់គេរូបផ្ទាល់ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកទាំងពីរមានមុខដូចគ្នាបេះដាក់ មើលមួយភ្លេចច្បាស់ជាគិតថាជាមនុស្សតែមួយ ខណៈដែល ពេជ្រ ថាណា ក៏បានបន្តឱ្យដឹងបន្ថែមយ៉ាងដូច្នេះទៀតថា «តួថ្មីត្រូវជាប្អូនប្រុសខ្ញុំ មុខដូចគ្នាទេបាទ» ។
ទន្ទឹមនឹងនោះ ក៏មានការលើកឡើងជាច្រើនដូចៗគ្នាថា «មុខដូចណាស់» សូម្បីតែតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា ក៏ទាប់មិនជាប់ ធ្លោយមួយម៉ាត់ថា «ដូចគ្នាសាហាវ» ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖