កន្លងមក គេហទំព័រមួយចំនួន បានយករូបថតមួយសន្លឹក មកសរសេរ ចុះផ្សាយ ដោយអះអាងថា ជារូបរបស់រាជិនីសំឡេងមាសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីជំនាន់ដើម លោកយាយ រស់ សេរីសុធា ប៉ែន រ៉ន ហួយ មាស បណ្ដើរគ្នាទៅសាលា ធ្វើឲ្យមានការយល់ច្រឡំថា ជារឿងពិត។
ក្នុងការសរសេរចុះផ្សាយនោះ គេទំព័រខ្លះ បានដាក់ចំណងជើងថា «បែកធ្លាយរូបភាព១សន្លឹករបស់ រស់ សេរីសុទ្ធា ប៉ែន រ៉ន ហួយ មាស បណ្តើរគ្នាទៅរៀន, រូបស៊ីវិល័យ រស់ សេរីសុទ្ធា, ប៉ែន រ៉ន និង ហួយ មាស មិនចាញ់តារាចម្រៀងបច្ចុប្បន្ន»។
ក្រោយពីមានការចុះផ្សាយធ្វើឲ្យមានការយល់ច្រឡំពីស្រទាប់មហាជនរួចមក ថ្មីៗនេះ ទំព័រហ្វេសប៊ុក «Amazing Cambodia» បានទម្លាយការពិត ដោយសរសេរជាភាសាអង់គ្លេសថា «Some local online news has spread this photoshopped image on social media, and some innocent blank slate young generations still get confused and may be still sharing. They claim that it is a rare photo of the top three pre-1975 female singers Ros Sereysothea, Pen Ron and Huoy Meas walking together to school
while the reality is that the photo is from Afghanistan in 1972. On the other hand, yesterday, a page by Khmer overseas also posted a photoshopped image of Sinn Sisamouth playing the guitar. The same problem is getting worse. There is no serious reaction on that yet.
The original photo link:»។
ខ្លឹមសារនេះ ត្រូវបានសម្រួលជាភាសាខ្មែរថា «ព័ត៌មានក្នុងស្រុកខ្លះ បានផ្សព្វផ្សាយរូបភាពនេះនៅលើបណ្តាញសង្គម ហើយក្មេងៗស្លូតត្រង់ខ្លះនៅតែច្រឡំ ហើយអាចនៅតែចែករំលែក។ ពួកគេអះអាងថា វាជារូបថតដ៏កម្ររបស់កំពូលតារាចម្រៀងស្រី ៣ រូបមុនឆ្នាំ ១៩៧៥ រស់ សេរីសុទ្ធា ប៉ែនរ៉ន និងហួយមាស បណ្ដើរគ្នា ទៅសាលារៀន
ខណៈការពិតគឺរូបថតនោះ មកពីប្រទេសអាហ្វហ្កានីស្ថានក្នុងឆ្នាំ ១៩៧២។ មួយវិញទៀត កាលពីម្សិលមិញ ទំព័រហ្វេសប៊ុកមួយនៅបរទេស ដែលមានអេដមីន ជាខ្មែរ ក៏បានបង្ហោះរូបភាព ដែលស៊ីនស៊ីសាមុត លេងហ្គីតា។ បញ្ហាដូចគ្នាកាន់តែអាក្រក់ទៅៗ។ មិនទាន់មានប្រតិកម្មធ្ងន់ធ្ងរលើរឿងនេះនៅឡើយទេ។ តំណភ្ជាប់រូបថតដើម៖»៕