ប្រិយមិត្តមួយចំនួន បានស្គាល់រួចមកហើយនូវតារាសម្ដែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ដោយជារឿយៗនាងតែងតែ បង្ហាញសម្រស់ជាមួយនឹងការលេងខ្លួនមិនកំណាត់សោះឡើយជាហេតុធ្វើឲ្យបុរសៗមួយចំនួនចូលចិត្តលាន់មាត់សរសើរ ខណៈមួយចំនួនទៀតបែរជារិះគន់នោះ។
បើនិយាយពីរឿងស្នេហាវិញ កន្លងមក កញ្ញា អៀ ម៉េងលិ ធ្លាប់បានបញ្ជាក់ថា នាងមានម្ចាស់ចិត្តហើយ ហើយបុរសម្នាក់នោះ ក៏ល្អផងដែរ រហូតនាងធីបចោល បុរសមានទ្រព្យធនជាច្រើននាក់ ដែលមកចែចង់នាងនោះ។
ទោះយ៉ាងណា ថ្មីៗនេះ ស្រាប់តែនាង បានបង្ហោះរូបថតមួយសន្លឹកអមជាមួយនឹងសារដ៏ភ្ញាក់ផ្អើលថា «ចាប់ពីថ្ងៃនិងតទៅ ពួកខ្ញុំគ្មានត្រូវជាអីនឹងគ្នាទៀតទេ ពួកយើងបានបែកគ្នាហើយគឺបញ្ចប់ត្រឹមនឹង Mrr Sakkal»។ ក្រោយមកសារនេះ ត្រូវបានលុបចោលវិញ។
ស្របពេលមានរឿងរកាំរកូសស្នេហា ស្រាប់តែមានការរិះគន់ចំពោះនាងចំពោះការស្លៀកពាក់ ទើបនាងកើតទុក្ខមិនសុខចិត្ត បានបង្ហោះរូបថតបង្ហាញទិដ្ឋភាពផ្នែកខាងក្រោម អមដោយសារបែបនេះថា «អ្នករិះគន់គួរតែរៀនសូត្រពីសីលធម៌នៃការនិយាយអោយបានសមរម្យ ទាំងចាស់ទាំងក្មេង ១ចំនួន»។
ក្រោយមកទៀត នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អូនម៉ី បានបង្ហោះរូបថតខ្លួនស្លៀកបែបសុភាពរាបសា អមដោយការឆ្លើយតបចំពោះការរិះគន់ថា «ខ្ញុំមិនហាមអោយនិយាយ មិនហាមអោយរិះគន់ទេ ខ្ញុំក៏មិនចង់ល្បីដែល តែម្នាក់ៗដូចទ្រុងជ្រួលជ្រើមស៊ែរជាន់ខ្ញុំដល់ហើយនិយាយមែន»។
អូនម៉ី បានបន្តជាមួយនឹងការដៀ,លប្រុសៗ ស្រីៗមួយចំនួនថា «ខ្ញុំស្លៀកតាមកាលៈទេសៈរបស់ខ្ញុំ មិនមែនគ្រប់ពេលស៊ិចស៊ីរហូតទេ ហើយស្រីៗមួយចំនួននិយាយមកធ្វើដូចខ្លួនឯងនឹងឥតខ្ចោះ និយាយមកមើលងាយម៉ង មើលខ្លួនឯងផងមុននឹងនិយាយខ្ញុំ ហើយបើអាប្រុសខ្លះវិញ និយាយមកដូចប្រពន្ធខ្លួនឯងប្រុស ម៉ែខ្លួនឯងប្រុស អាគេពាក់សុភាពអី មិនប្រកាច់ស៊ែរហើយរិះគន់ផង »៕