តារាសម្ដែងស្រីនិយមស្លៀកសំលៀកបំពាក់បែបស៊ិចស៊ីឡូយឆាយ ពេញនិយមបែបអ៊ឺរ៉ុប កញ្ញា ព្រីម លីហ្សា ក្រោយទទួលបានការរិះគន់ផ្ទួនៗពីមហាជន ខណៈខ្លួនតែងបង្ហោះរូបភាពបង្ហាញដើមទ្រូងបង្អួតម៉ូតថ្មីៗ អោយមហាជនបានស្គាល់នោះ ស្រាប់តែមុននេះបែបទើសចិត្តទ្រាំស្ដាប់ពាក្យរិះគន់លែងបាន ទើបចេញមុខបរិយាយយ៉ាងវែងអន្លាយអានស្ទើមិនអស់ ពន្យលអំពី Fastion បែបប្លែកភ្នែក។
ដោយតារាសម្ដែងរូបនេះ បានសរសេរបង្ហោះភ្ជាប់រូបភាពស៊ិចស៊ីបញ្ចេញដើមទ្រូងបីសន្លឹកយ៉ាងដូច្នេះថា «Fashion បែបប្លែកភ្នែកគឺជាអ្វី ? គឺជាការរៀបចំឈុតសម្លៀកបំពាក់កន្លងមកដែលខ្ញុំតែងតែបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម instagram ក៏ដូចជា facebook page របស់នាងខ្ញុំ ដែលតែងតែចង់ផ្ដោតទៅលើម៉ូដដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មី ហើយវាក៏ជាការងារមួយរបស់ខ្ញុំដែលតែងតែជួយលើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសរបស់យើងឲ្យកាន់តែមានភាពរីកចម្រើនក្នុងនាមជា fashionista បន្ទាប់ពីការងារជាតារាសម្ដែង
ការងារជាតារាសម្ដែងបងប្អូនប្រហែលជាអាចដឹងច្បាស់ហើយតែការងារជា Fashionista អាចនឹងមានបងប្អូនមួយចំនួនធំបានដឹងហើយតែនៅឡើយតែបងប្អូនមួយចំនួនតូចតែប៉ុណ្ណោះដែលគាត់មិនទាន់ដឹងច្បាស់ថាការងាររបស់ខ្ញុំមួយនេះវាមានសារៈសំខាន់បំផុតនៅពេលបច្ចុប្បន្ន វិស័យម៉ូដនៅក្នុងប្រទេសរបស់យើងដែលយើងអាចហៅថាជាវិស័យ Fashion នោះបច្ចុប្បន្នគឺមិនសូវមានភាពរីកចម្រើននោះទេហើយតួនាទីរបស់ Fashionista គឺជួយលើកស្ទួយវិស័យម៉ូដដែលយើងអាចហៅបានថាជា Fashion ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយចំណុចសំខាន់របស់ Fashionista គឺតែងតែចែករំលែកព្យាយាមធ្វើយ៉ាងណាឱ្យបងប្អូនយល់អំពីវិស័យម៉ូដ
ហើយម្យ៉ាងវិញទៀតរូបភាពរបស់ខ្ញុំអាចបញ្ជាក់បានថាខ្ញុំជាអ្នកដែលស្រលាញ់ពិសីម៉ូតខ្លាំងណាស់ហើយចង់ឲ្យវិស័យមួយនេះមានភាពរីកចម្រើនខ្លាំងពិតមែន បងប្អូនដែលមិនទាន់បានឃើញពីរូបភាពរបស់ខ្ញុំអាចចំណាយពេលវេលាបន្តិចចូលមើលរូបភាពរបស់ខ្ញុំម្ដងទៀតសុទ្ធសឹងតែជារូបភាពដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនឲ្យតែខ្ញុំបង្ហាញពីឈុតសម្លៀកបំពាក់មានភាពសិចស៊ីគឺខ្ញុំចង់ផ្ដោតទៅលើភាពស៊ិចស៊ីតែមួយមុខនោះទេ គឺខ្ញុំចង់ផ្ដោតទៅលើការរៀបចំសំលៀកបំពាក់បែបប្លែកភ្នែកហើយអ្វីដែលសំខាន់វាតែងតែមានភាពស៊ិចស៊ីនៅក្នុងនោះដែរ
ចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់អំពីការងាររបស់ខ្ញុំ ហើយបើសិនជាខ្ញុំគ្រាន់តែយកលេសថាចង់លើកស្ទួយវិស័យម៉ូដដើម្បីបង្ហាញតែភាពសិចស៊ីមែននោះ មិនមែនខ្ញុំមានម៉ូតសំលៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែរតែងតែចែករំលែកអោយបងប្អូនទាំងអស់គ្នាបានឃើញនោះទេ សូមចូលរួមលើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសរបស់យើងដោយការជួយគាំទ្ររាល់អ្វីដែលខ្ញុំបានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាផង ពីព្រោះរាល់រូបភាពរបស់ខ្ញុំ
ខ្ញុំចំណាយពេលវេលានិងការហត់នឿយខ្លាំងណាស់ទំរាំតែបានមួយឈុតមួយឈុតហើយអ្វីដែលសំខាន់ស្ទើរតែពេលខ្លះមិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់ 2 ទៅ 3 ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតមួយឈុត ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់ខ្ញុំ ហើយក៏ចង់ឱ្យបងបងជាអ្នកដែលសារព័ត៌មានទាំងអស់គ្នាបានដឹងច្បាស់ពីការងាររបស់ខ្ញុំជាតារាសម្ដែងហើយមួយទៀតក៏ជា Fashionista ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសខ្មែររបស់យើងឲ្យកាន់តែមានភាពរីកចម្រើន
ហើយក៏សូមអរគុណយ៉ាងធំធេងបំផុតសម្រាប់អ្នកគាំទ្ររបស់ខ្ញុំដែលពួកគាត់តែងតែគាំទ្ររូបភាពរបស់ខ្ញុំនិងតែងតែគាំទ្រការស្លៀកពាក់របស់ខ្ញុំកន្លងមកគ្មានអ្វីក្រៅពីពាក្យអរគុណអរគុណអរគុណទៅកាន់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖