លោកអ្នក បានជ្រាបរួចមកហើយពីរឿងរ៉ាវគ្រួសាររបស់លោក ឌួង ឆាយ និងអតីត ភរិយា បានអូសបន្លាយតាំងពីចុងឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២១នេះ នៅមិនទាន់ បានបញ្ចប់នៅឡើយ ដោយពួកគេ នៅតែបន្តធ្វើការឡាយបកស្រាយទៅមកៗជាមួយនឹងការលើកហេតុផលរៀងៗខ្លួននោះ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានធ្វើការឡាយបកស្រាយ និងលើកដៃសំពេះ ទាមទាររកយុត្តិធម៌ ដោយអ្នកនាង អះអាងថា កំពុងរស់នៅជាមួយភាពភ័យខ្លាច និងតក់ស្លុក ដោយសារការស្រែកគំរាម និងហិ,ង្សា ពីលោក ឌួង ឆាយ នោះ។
ដោយឡែកលោក ឌួង ឆាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការបកស្រាយថា «ខ្ញុំបាទនឹងធ្វើការបកស្រាយនៅក្នុងថ្ងៃនេះ ខ្ញុំមិនបានប៉ៈគាត់សូម្បីតែបន្តិចហេតុអីបានជាចោ.ទប្រកាន់ខ្ញុំបែបនេះទៅវិញ ខ្ញុំនៅស្ងៀមស្ងប់ស្ងាត់ជាង 6 ខែ ហើយ ទោះបីជាគាត់មិនអោយខ្ញុំជួបកូនៗ។ ខ្ញុំមិនដែលចង់ឈ្នះគាត់ហើយខ្ញុំទទួលកំហុស និងទទួលខុសគ្រប់យ៉ាងរហូត ហេតុអ្វីមិនអោយខ្ញុំសុខផង»។
ទោះយ៉ាងណា ក្រោយពីប្រកាសរួចមក គេមិនឃើញលោកឌួង ឆាយ ឡាយវីដេអូបកស្រាយភ្លាមៗនៅថ្ងៃនោះ តាមការសន្យាឡើយ។ តែនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក បានឡាយវីដេអូ ធ្វើការបកស្រាយហើយ ចំពោះអ្វី ដែលអតីតភរិយាចោ.ទប្រកាន់នោះ៕ ដើម្បីជ្រាបច្បាស់សូមស្ដាប់ការបកស្រាយរបស់លោកខាងក្រោមនេះ ទាំងអស់គ្នា ៖