បាត់មុខពីសិល្បៈជាង១០ឆ្នាំ ហេង ប៊ុនលាភ ប្រកាសចង់ក្លាយជាអ្នកចម្រៀងដូចពីមុន ខណៈអ្នកគាំទ្រយល់ឃើញថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ លោក ហេង ប៊ុន​លាភ ប្រិយមិត្ត​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូបលោក ជា​តារា​ចម្រៀង​ម្នាក់ ដ៏​ប្រជាប្រិយភាព កាលពី​ជាង​១០​ឆ្នាំមុន ហើយ​បច្ចុប្បន្ន លោក បាន​ប្រើ​ជីវិត​រស់នៅ​យ៉ាង​សាមញ្ញ ដោយ​ឧស្សាហ៍​បង្ហាញ​វត្តមាន តាម​ព្រៃភ្នំ ស្រុកស្រែ​ចម្ការ ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ពេលនេះ លោក​បាន​ឃ្លាតឆ្ងាយ​ពី សិល្បៈ​ក៏ពិតមែន បទ​ចម្រៀង​ជាច្រើន​របស់លោក ដូចជា បទ «​សឹក​ហួស​ព្រោះ​ស្នេហ៍​», «​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ​» «​ស្រីក្ងោកមាស​» ជាដើម​នោះ នៅតែ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​អ្នកគាំទ្រ និង​មាន​អ្នក​ស្ដាប់​រហូតមកដល់​បច្ចុប្បន្ន​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ អ្នកគាំទ្រ ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​បាន​ឃើញ​លោក ហេង ប៊ុន​លាភ ប្រកាស​ថា ចង់​ចូល​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ដូច​ពីមុន​វិញ​។ លោក ហេង ប៊ុន​លាភ បាន​ចែករំលែក​បទ​ចម្រៀង​ចាស់ ចូល​ទៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១​នេះ ដោយ​សរសេរ​Caption​ដូច្នេះ​ថា «​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ដូច​មុន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មតិ​ជាច្រើន បាន​បង្ហាញ​ការ​គាំទ្រ ក្នុង​នោះ ពួកគេ​លើក​ឡើង​ថា «​សំឡេង​នៅតែ​ពីរោះ បង​គាំទ្រ​. Welcome back., គាំទ្រ​បង​សម្លាញ់​, សំឡេង​ពីរោះ​ផ្អែម មិន​ប្រែ​ទេ​បង​ខ្ញុំ​, ប្អូន​គាំ​ទ្រ​បង​នៅតែ​ពីរោះ​ដដែល​បង​, នឹក​អាយ​ដល​ណាស់​, បង​នៅតែ​សង្ហា​បង​, ចេញ​បទ​ថ្មី​មក​បង​ខ្ញុំ​គាំទ្រ​ជានិច្ច​, បង​ចូល​សិល្បៈ​វិញ​ទៅ​?​បង​មាន​ទេពកោសល្យ​ច្រើន​ខ្ញុំ​គាំទ្រ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយ​សម្រេច​ចិត្ត ដើរ​ចេញ​ពី​វិស័យ​សិល្បៈ​អស់​ជាច្រើន​ឆ្នាំកន្លងមក លោក ហេង ប៊ុនលាភ ក៏ធ្លាប់ ​បាន​បង្ហាញមុខនៅក្នុងខ្សែភាពយន្តរឿង «កូនពស់កេងកង» សាជាថ្មីផងដែរ ហើយក្រោយមក ក៏ស្ងប់ស្ងាត់ពីវិស័យមួយនេះ សាជាថ្មី​ម្ដង​ទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment