លោក អ្នក បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានឡាយវីដេអូ ទាំងអួលដើម.ក ទាមទាររកយុត្តិធម៌ ជាមួយនឹងការសរសេរCaptionយ៉ាងវែងអន្លាយផងដែរ។
នៅមុនពេលឡាយនោះ អ្នកនាង ដេត ម៉ាលីណា បានជូនដំណឹងថា «ថ្ងៃនេះនាងខ្ញុំសុំធ្វើការឡាយបង្ហាញអំពីបញ្ហាកើតឡើងមកលើរូបនាងខ្ញុំម្តងហើយម្តងទៀតនៅម៉ោង9:30pm នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូន និងរូបនាងខ្ញុំផ្ទាល់
ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៌អោយពួកខ្ញុំផងព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាចនិងតក់ស្លុតខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនឹងមានបញ្ហាសតិអារម្មណ៍ ដោយសារតែទង្វើអាក្រក់ស្រែកគំរាម និងហិ,ង្សាដ៏សាហាវរបស់ឪពុកបែបនេះដដែលៗកើតមកលើនាងខ្ញុំ និងកូនម្ដងហើយម្ដងទៀត»។
នៅក្នុងការឡាយនោះ អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់រឿងរ៉ាវបន្ថែមទៀតក្នុងអំឡុងរស់នៅជាមួយនឹងលោកឌួង ឆាយ និងបាននិយាយរឿងកើតឡើងថ្មីៗ ក្នុងអំឡុងនាំកូនទៅជួបលោកឌួង ឆាយ នោះ ដោយអ្នកនាងថា លោក ឌួង ឆាយ ប្រើភាសាមិនសមរម្យ គំហក កន្ត្រាក់សោឡាន រហូតនាងខ្ទាំក្រចក ធ្វើឲ្យនាង និងកូនភ័យខ្លាច…។
ក្រោយអ្នកនាង ដេត ម៉ាលីណា ឡាយរៀបរាប់រឿងនេះរួចមក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានធ្វើការបកស្រាយថា «ខ្ញុំបាទនឹងធ្វើការបកស្រាយនៅក្នុងថ្ងៃនេះ ខ្ញុំមិនបានប៉ៈគាត់សូម្បីតែបន្តិចហេតុអីបានជាចោទប្រកាន់ខ្ញុំបែបនេះទៅវិញ
ខ្ញុំនៅស្ងៀមស្ងប់ស្ងាត់ជាង 6 ខែ ហើយ ទោះបីជាគាត់មិនអោយខ្ញុំជួបកូនៗ។ ខ្ញុំមិនដែលចង់ឈ្នះគាត់ហើយខ្ញុំទទួលកំហុស និងទទួលខុសគ្រប់យ៉ាងរហូត ហេតុអ្វីមិនអោយខ្ញុំសុខផង»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖