នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បាននិងកំពុងឡាយវីដេអូ ធ្វើការបកស្រាយ និងទាមទាររកយុត្តិធម៌ ពីអតីតស្វាមីរបស់ខ្លួន ដោយគិតត្រឹមម៉ោង១០និង១២នាទីយប់នេះ មានអ្នកកំពុងទស្សនារហូតដល់ជិត២០ម៉ឺននាក់ឯណោះ។
នៅក្នុងការឡាយនេះ អ្នកនាង ដេត ម៉ាលីណា បានដាក់Captionយ៉ាងវែងអន្លាយ ដោយរៀបរាប់យ៉ាងលម្អិតថា «ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលៈទេសៈ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ
COVID-19
ប៉ុន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ! ថ្ងៃនេះនាងខ្ញុំសុំធ្វើការឡាយបង្ហាញអំពីបញ្ហាកើតឡើងមកលើរូបនាងខ្ញុំម្តងហើយម្តងទៀតនៅម៉ោង10:30យប់ថ្ងែ 29.08.2021នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូននិងរូបនាងខ្ញុំផ្ទាល់
ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៌អោយពួកខ្ញុំផងព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាច និងតក់ស្លុតខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនឹងមានបញ្ហាសតិអារម្មណ៍ដោយសារតែទង្វើអាក្រក់ស្រែកគំរាម និងហិ,ង្សាដ៏សាហាវរបស់ឪពុកបែបនេះដដែលៗកើតមកលើនាងខ្ញុំនិងកូន
បន្ទាប់ពីខ្ញុំបានដាក់ពាក្យបណ្ដឹងគាត់ជាលើកទី2នេះហើយសង្ឃឹមថា ពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិង យុត្តិធម៌ ហើយបន្ទាប់ពីនេះនាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលាការនៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំនឹងផ្តល់ភាពយុត្តិធម៌ដល់ម្តាយកូនរបស់នាងខ្ញុំមិនអោយមនុស្សប្រុសម្នាក់និង
មកប្រើហិង្សាមិនស្រែកគំរាមតាមចិត្តមិនខ្លាចច្បាប់និងអាងអំណាចខ្លួនឯង និងផ្អាកគាត់មកជួបកូននិងនាងខ្ញុំធ្វើទង្វើដ៏ឃោរឃៅនេះទៀត និងតាមកិច្ចសន្យាព្រមព្រៀងលែងលះតាមប្រព័ន្ធផ្លូវច្បាប់ដែលនាងខ្ញុំមានសិទ្ធអំណាចជាមេបាបីបាច់ថែរក្សាកូនៗទាំង៣ប្រកបដោយសុវត្ថិភាព
រយៈពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រ,មាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិ,ង្សានៅក្នុងគ្រួសារ រហូតមានដល់យកកាំ,ភ្លើងមកគំរាមសម្លាប់ទៀតផង …… ។ល។
ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះទៀន រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយៈការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាសអៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ
ទោះជាយើងទាំងពីរបានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បាប់រួចរាល់អស់ហើយក៌ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់គឺវាមានដែនកំណត់ ។ ការដែលនាងខ្ញុំសម្រេចចិត្ត ទម្លាយការពិតមកក្នុងពេលនេះក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បាប់នៃលក្ខខណ្ឌក្នុងការលែងលះរបស់យើងទាំងពីរ
ហើយថែមទាំងព្យាយាមបំបែកនិងប្រើអំពើ ហិ,ង្សាមកលើម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ ប៉ុន្តែដោយសារការយល់ពីមនោសញ្ជេតនា របស់គាត់ដែលជាឪពុករបស់កូនៗ ដែរនោះទើបនាងខ្ញុំមិនដែលហាមឃាត់រឺតបតរទៅគាត់ឡើយទើប
បណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំនែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែរបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនិងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៏ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់ ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំងាប់អារម្មណ៍ឆេវឆាវរបស់អ្នកមួយពេល
គ្រប់គ្រងអារម្មណ៏ឆេវឆៅរបស់អ្នកអោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បាប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ !
ខ្ញុំដឹងថាអ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថាខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រលាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៍ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី 13ឆ្នាំមុនម្លេះ ! សូមល្មមដោះលែងជីវិតរបស់ខ្ញុំអោយមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត ។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា :
តើអ្នកបានបំពេញតួនាទីជាឪពុកអោយដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ? _តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់? អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ? ដែលទោះជាខ្ញុំកំពង់តែពរពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហកបោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន
ហើយអ្នកក៏បានធ្វើរួចហើយដែរ ហើយអ្នកនៅតែបន្តរធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង រឺ ខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់។ ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ រឺ បកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុស រឺ ត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណះរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ហើយគ្រប់គ្រាន់ទៀតផង !
ជាចុងបញ្ចប់នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់អោយមានសុខភាពល្អ មានស្នាមញញឹម នឹងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ នឹងសូមចូលរួមចំណែកការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេសសូមជូនពរអោយដល់ស្ត្រីទូទាំងសកលលោកទទួលបាន សេរីភាពទាំងផ្លូវកាយនឹងផ្លូវចិត្ត ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំ ដេត ម៉ាលីណា ភ្នំពេញ ថ្ងៃទី 30 ខែ08 ឆ្នាំ 2021»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖