អ្វីដែលបងប្អូនចង់ដឹង! កូន​ស្រី ​សួស វីហ្សា និង​អ្នក​ផ្ទះ​នាង​ទាំង​អស់​ ត្រូវបាន​យក​សំណាក​ទៅ​ពិនិត្យ​លើស​៧២​ម៉ោង​ហើយ លទ្ធផល​បង្ហាញ​ថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេលថ្មីៗកន្លងទៅនេះ តារា​ចម្រៀង​សួស វីហ្សា ធ្វើ​តេស្ដ​លើក​ទី៣ ទើប​រក​ឃើញ​ជំងឺ​កូវីដ​១៩ ធ្វើឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្នុង​នោះ​ក៏មាន​ការព្រួយបារម្ភចំពោះការចម្លងជំងឺនេះ ទៅកាន់កូន ក៏ដូច​គ្រួសាររបស់​នាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេលនេះ លោក​ថមមី បាន​បញ្ជាក់រួចហើយថា ​កូនរបស់ខ្លួន រួមនឹងអ្នកផ្ទះ ពុំបានឆ្លងជំងឺនេះនោះឡើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត តាម​ការណែនាំរបស់​ក្រសួងសុខាភិបាលកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថមមី បានបង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កូន​របស់​ខ្លួន​ឈ្មោះ«ថង សាម៉ូលីណា» នៅ​ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា «សូម​ជម្រាប​ទៅកាន់​បងប្អូន​អោយបាន​ជ្រាបថា មក​ពេលនេះ​លើស 72​ម៉ោង​នៃ​ការ​យក​សំណាក​របស់​កូនស្រី​ខ្ញុំ​រួមទាំង​អ្នកផ្ទះ​ខ្ញុំ​ទាំងអស់គ្នា​ហើយ ដូច្នេះ​មានន័យថា អ្នកផ្ទះ​ខ្ញុំ​ទាំងអស់គ្នា​រួមទាំង​កូនស្រី​ខ្ញុំ ថង សា​ម៉ូ​លី​ណា គឺ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩​នោះទេ គឺ​លទ្ធផល​អវិជ្ជមាន (-)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពួក​ខ្ញុំ​ទាំងអស់គ្នា​ក៏​ធ្វើការ​ច័​ក្តា​ឡី​ស័ក​បន្ត​១៤​ថ្ងៃ​បន្ថែមទៀត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ​ស្នាក់​នៅផ្ទះ​ដោយមាន​តែ​រូប​ខ្ញុំ​បាទ​ម្នាក់​គត់​ ត្រូវ​នៅ​ដាច់ដោយឡែក​ពី​ពួកគាត់​ទាំងអស់គ្នា​ ដោយ​នៅក្នុង​បន្ទប់​១​ប៉ុន្តែ​នៅផ្ទះ​តែមួយ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​ខ្ញុំ​បាទ​បាន​ប៉ះពាល់​ជាមួយ​ភរិយា​ខ្ញុំ​ផ្ទាល់ តែ​សម្រាប់​ខ្ញុំ​គឺ​អវិជ្ជមាន​មេរោគ​ដូចគ្នា ៣​លើក រង់ចាំ​ច័ក្តាឡីស័ក​១៤​ថ្ងៃ​រួច​តេស្ត​ម្តងទៀត .សម្រាប់​ភរិយា​របស់​ខ្ញុំ​បាទ​Sous Visa​គាត់​បាន​ធូរ​ស្បើយ​ច្រើន​ហើយ​ដោយបាន​ស្គាល់​ក្លិន​អន់​ក្តៅ​បាត់​ឈឺ​បំពង់ក​ហើយ ពេទ្យ​ថា​គាត់​អាចជា​ឆាប់ៗ​ខាងមុខ ដោយ​សុខភាព​គាត់​ល្អប្រសើរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូម​អរគុណ​សម្រាប់​ការបារម្ភ​ពី​បងប្អូន ជាពិសេស​អរគុណ​ខ្លាំង​ដល់​រាជរដ្ឋាភិបាល​និង​ក្រុម​គ្រូពេទ្យ​កងទ័ព​ជួរមុខ​រួមទាំង​បងៗ​កងកំលាំង​នានា .​ជូនពរ​ប្រជាជន​កម្ពុជា​🇰🇭​រួច​ផុតពី​គ្រា​លំបាក​នេះ​រួច​ផុតពី​មេរោគ​ចង្រៃ​នេះ សូមអោយ​មេរោគ​កូ​វីដ​១៩​វិនាស​ឆាប់ៗ​!»៕

Related posts