កាន់តែក្ដៅហើយពេលនេះ! អ្នក​នាងដេតម៉ាលីណាឡាយ​ទាមទារ​រក​យុត្តិធម៌​ទាំង​អួល​ដើម.ក​ដោយ​មាន​អ្នក​កំពុង​មើល​រហូត​ដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បាននិងកំពុងឡាយវីដេអូ ធ្វើការបកស្រាយ និងទាមទាររកយុត្តិធម៌ ពីអតីតស្វាមីរបស់ខ្លួន ដោយគិតត្រឹមម៉ោង១០និង១២នាទីយប់នេះ មានអ្នកកំពុងទស្សនារហូតដល់ជិត២០ម៉ឺននាក់ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការឡាយនេះ អ្នកនាង ដេត ម៉ាលីណា បានដាក់Captionយ៉ាងវែងអន្លាយ ដោយរៀបរាប់យ៉ាងលម្អិតថា «ជាដំបូង​នាង​ខ្ញុំ​ដេ​ត មាលី​ណា សូម​ខន្តី​អភ័យទោស​ដល់​ពុក ម៉ែ បងប្អូន ពូ​មីង​ទាំងអស់ ជាមុន​ដែល​នាង​ខ្ញុំ សម្រេចចិត្ត​មក​បកស្រាយ រក​យុត្តិធម៌​នៅក្នុង​កាលៈទេសៈ ដែល​មិន​សមស្រប​នៅពេលនេះ ដែល​យើងទាំងអស់គ្នា កំពុងតែ​ចូលរួម​ប្រយុទ្ធប្រឆាំង ការពារ ការ​រាតត្បាត​ជំងឺ
COVID-19

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​នាង​ខ្ញុំ​ពិតជា​គ្មាន​ផ្លូវ​ជ្រើសរើស​ឡើយ ហើយក៏​ពិតជា​មិនអាច​ស៊ូទ្រាំ​តទៅទៀត​បានដែរ! ថ្ងៃនេះ​នាង​ខ្ញុំ​សុំ​ធ្វើការ​ឡាយ​បង្ហាញ​អំពី​បញ្ហា​កើតឡើង​មក​​លើ​រូបនាង​ខ្ញុំ​ម្តង​ហើយម្តងទៀត​នៅ​ម៉ោង​10:30​យប់​ថ្ងែ 29.08.2021​នាង​ខ្ញុំ​ត្រូវការ​ទាមទារ​រក​យុត្តិធម៌​អោយ​កូន​និង​រូប​នាង​ខ្ញុំ​ផ្ទាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូមអោយ​ផ្លូវច្បាប់​ជួយ​រក​យុត្តិធម៌​អោយ​ពួក​ខ្ញុំ​ផង​ព្រោះ​នាង​ខ្ញុំ​មានការ​រស់នៅ​ភ័យខ្លាច ​និង​តក់ស្លុត​ខ្លាំងណាស់​ ជាពិសេស​កូន​នាង​ខ្ញុំ​អាច​នឹង​មាន​បញ្ហា​សតិអារម្មណ៍​ដោយសារតែទង្វើ​អាក្រក់​ស្រែក​គំរាម ​និង​ហិ,ង្សា​ដ៏​សាហាវ​របស់​ឪពុក​បែបនេះ​ដដែលៗ​កើតម​កលើនាង​ខ្ញុំ​និង​កូន​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង​គាត់​ជា​លើក​ទី​2​នេះ​ហើយ​សង្ឃឹមថា​ ពុក​ម៉ែ បង ប្អូន ពូ​មីង​ទាំងអស់​នឹង​យល់​ពី​ទឹកចិត្ត​ស្ត្រី ដែល​ជា​ម្តាយ​ដូចជា​រូបនាង​ខ្ញុំ​ម្នាក់​នេះ ដោយ​អនុគ្រោះ​និង យុត្តិធម៌ ​ ហើយ​បន្ទាប់​ពី​នេះ​នាង​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​ប្រព័ន្ធ​ច្បាប់​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ខ្ញុំ​នឹង​ផ្តល់​ភាពយុត្តិធម៌​ដល់​ម្តាយកូន​របស់​នាង​ខ្ញុំ​មិន​អោយ​មនុស្ស​ប្រុស​ម្នាក់​និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មក​ប្រើ​ហិង្សា​មិន​ស្រែក​គំរាម​តាមចិត្ត​មិន​ខ្លាច​ច្បាប់​និង​អាង​អំណាច​ខ្លួនឯង និង​ផ្អាក​គាត់​មកជួប​កូន​និង​នាង​ខ្ញុំ​ធ្វើ​​​ទង្វើ​ដ៏​ឃោរ​ឃៅ​នេះ​ទៀត និង​តាម​កិច្ចសន្យា​ព្រមព្រៀង​លែងលះ​តាម​ប្រព័ន្ធ​ផ្លូវច្បាប់​ដែល​នាង​ខ្ញុំ​មាន​សិទ្ធ​អំណាច​ជា​មេបា​បីបាច់​ថែរក្សា​​កូនៗ​ទាំង​៣​ប្រកបដោយ​សុ​វត្ថិភាព​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល​13 ឆ្នាំកន្លងមក នេះ​គឺ​វា​ឆ្អែត​គ្រប់គ្រាន់​សម្រាប់​រូបនាង​ខ្ញុំ​ណាស់​ពេក​ទៅ​ហើយ ទាំង​ការប្រ,មាថ មាក់ងាយ ជេរ​ស្តី​រួមទាំង​អំពើ​ហិ,ង្សា​​នៅក្នុង​គ្រួសារ រហូត​មាន​ដល់​យក​កាំ,ភ្លើង​មក​គំរាម​សម្លាប់​ទៀតផង …… ។​ល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឈឺចាប់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ខ្ញុំ​បាន​ទទួល​រួច​អស់ហើយ នៅឡើយ​តែ​ភាព​យុត្តិធម៌​តែប៉ុណ្ណោះ នាង​ខ្ញុំ​ពិតជា​មិនតូច​ចិត្ត​នោះទេ ដែល​មាន​មតិ តិះ​ទៀន រិះគន់ ស្តីបន្ទោស មើលស្រាល​ដល់​រូបនាង​ខ្ញុំ​កន្លងមក ក៏​ព្រោះតែ​ដោយសារ​តាមរយៈ​ការ​លាប​ពណ៌ បំភ្លៃ ការពិត​ប្រឌិត​ទាំង​គ្មាន​ការ​ខ្មាសអៀន បំពាន​យ៉ាង​អយុត្តិធម៌​របស់​អតីត​ស្វាមី​របស់​នាង​ខ្ញុំ​មក​លើ​រូបខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យើង​ទាំងពីរ​បាន​ព្រមព្រៀង ធ្វើការ​លែងលះ សមស្រប​ទៅតាម​ផ្លូវច្បាប់​រួចរាល់​អស់ហើយ​ក៌​ដោយ តែ​គ្រប់យ៉ាង​អ្វី ៗ ដែល​ជា​ការពិត​វា​ត្រូវតែ​បាន​លាតត្រដាង ព្រោះ​ការ​អត់ធ្មត់​គឺ​វា​មាន​ដែន​កំណត់ ។ ការដែល​នាង​ខ្ញុំ​សម្រេចចិត្ត ទម្លាយ​ការពិត​មក​ក្នុង​ពេលនេះ​ក៏​ព្រោះតែ​រូប​គាត់​មិន​បាន​គោរព​តាម ការព្រមព្រៀង​តាមច្បាប់​នៃ​លក្ខខណ្ឌ​ក្នុងការ​លែងលះ​របស់​យើង​ទាំងពីរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ថែមទាំង​ព្យាយាម​បំបែក​និង​​ប្រើ​អំពើ​ ហិ,ង្សា​មក​លើ​ម្តាយកូន​នាង​ខ្ញុំ​ទៀត មិនមែន​ជា​លើកទីមួយ​ទេ​ដែល​អតីត​ស្វាមី​របស់ខ្ញុំ​គាត់​ព្យាយាម​យក​កូន​ចេញពី​ខ្ញុំ បន្ទាប់ពី​យើង​លែងលះ ប៉ុន្តែ​ដោយសារ​ការយល់​ពី​មនោ​ស​ញ្ជេ​ត​នា របស់គាត់​ដែលជា​ឪពុក​របស់​កូនៗ ដែរនោះ​ទើប​នាង​ខ្ញុំ​មិនដែល​ហាមឃាត់​រឺត​បតរ​ទៅ​គាត់​ឡើយ​ទើប​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្តាល​អាចអោយ​មានរឿង​រហូតមក​ដូច​ថ្ងៃនេះ​បាន ហើយ​នេះ​វា​ក៏​គឺជា​កំហុស​របស់ខ្ញុំ​មួយចំនែក​ដែរ ដែល​តែងតែ​ទុក​ឱកាស​អោយ​គាត់ កែប្រែ​ខ្លួន​បំពេញ​តួនាទី​ជា​ឪពុក ដើម្បី​បានផ្តល់​ភាពកក់ក្តៅ​ដល់​កូនៗ ទោះជា​យើង​លែងលះ​រួចរាល់​ហើយក៏​ដោយ ប៉ុន្តែ​អ្នក​នៅតែ​ជា​អ្នក អ្នក​ពិតជា​មិនអាច​កែរ​បានឡើយ ខ្ញុំ​សុំ​ចុះចាញ់​អ្នក​ហើយ តែ​ខ្ញុំ​ក៏​មិន​អាចអោយ​ស្រមោល​របស់​អ្នក​មក​តាម​លងបន្លាច បំបែក​ជីវិត​ម្តាយកូន​របស់ខ្ញុំ​តទៅទៀត​បានដែរ នាង​ខ្ញុំ​និង​ស៊ូ​ដល់ទី​បំផុត​ដើម្បី​កូនៗ​របស់​នាង​ខ្ញុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនៗ​គឺជា​កម្លាំងចិត្ត កូនៗ​គឺជា​ជីវិត កូនៗ​គឺជា​ការទទួលខុសត្រូវ​របស់​ឪពុកម្តាយ​គ្រប់ៗ​រូប ដូច្នេះហើយ​ខ្ញុំ​សូម​អង្វរ​ចិត្ត​អ្នក​កុំ​ផ្តល់​សំពាធ​ផ្លូវចិត្ត ផ្លូវ​អារ​ម្ម​ណ៏​ដល់​កូនៗ របស់​យើង​ទាំងអស់​អី ពួកគាត់​នៅ​តូចៗ​ខ្លាំងណាស់ ហើយ​វា​ក៏​មិនមែនជា​ជម្រើស​ល្អ​នោះឡើយ សូមអ្នក​រំងាប់​អារម្មណ៍​ឆេវឆាវ​របស់​អ្នក​មួយពេល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់គ្រង​អារ​ម្ម​ណ៏​ឆេវ​ឆៅ​របស់​អ្នក​អោយបាន​ល្អ ហើយ​មក​គោរព​តាម ការព្រមព្រៀង​លែងលះ​តាមផ្លូវ​ច្បាប់​ដោយ​សន្តិវិធី នោះ​ហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ឪពុកម្តាយ​ដែល​ត្រូវ​ផ្តល់អោយ​កូនៗ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ដឹងថា​អ្នកធ្វើ​នេះ​ក៏​ព្រោះតែ​អ្នក​ចង់យក​ឈ្នះ​ខ្ញុំ អ្នក​ដឹងថា​ខ្ញុំ​រស់​អត់​កូនៗ​មិនបាន អ្នក​ដឹងថា​ខ្ញុំ​ស្រលាញ់​កូនៗ​ខ្លាំងណាស់ សូមអ្នក​កុំអោយ​អារម្មណ៍​ឆេវឆាវ​របស់​អ្នកមួយ​គ្រា​មក​គ្រប់គ្រង​លើ​រូបអ្នក​បាន ហើយក៏​មិនចាំបាច់​ចង់​ឈ្នះ​រូបខ្ញុំ​នោះដែរ ព្រោះ​អ្នក​បានឈ្នះ​ខ្ញុំ​រួចស្រេច​បាត់ទៅហើយ​តាំងពី 13​ឆ្នាំមុន​ម្លេះ ! សូម​ល្មម​ដោះលែង​ជីវិត​របស់ខ្ញុំ​អោយមាន​ជីវិត​រស់នៅ​ដែលជា​ខ្ញុំ​ផង​ចុះ ព្រោះ​ខ្ញុំ​ត្រូវ​ប្រកបមុខរបរ​រក​ស៊ី​ចិញ្ចឹមជីវិត ទទួលខុសត្រូវ​លើ​កូនៗ ព្រមទាំង​គ្រួសារ​របស់ខ្ញុំ​ទៀត ។ សូមកុំ​ព្យាយាម​យក​កូនៗ មក​ធ្វើជា​គំនាប​ដល់​រូបនាង​ខ្ញុំ​អី អ្វីដែល​អ្នក​គួរតែ​ធ្វើ​នៅ​ពេក​នេះនោះ​គឺ អ្នក​សួរ​ខ្លួនឯង​ថា :

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​អ្នក​បាន​បំពេញ​តួនាទី​ជា​ឪពុក​អោយដល់​ពួកគាត់​គ្រប់គ្រាន់​ហើយ​ឫ​នៅ ? _​តើ​ត្រូវធ្វើ និង បំពេញ​តួនាទី​ជា​ឪពុក​ល្អ​បែបណា​ដល់​ពួកគាត់? អ្វីដែល​អ្នក​មិន​ធ្លាប់ធ្វើ​ដាក់​ខ្ញុំ​នោះ? ដែល​ទោះជា​ខ្ញុំ​កំពង់តែ​ពរ​ពោះ​កូនៗ​ទាំង​៣​នោះ​ក៏ដោយ មានតែ​អ្នក​ម្នាក់​ទេ​ដែល​ដឹង អ្នក​អាច​កុហក​បោកប្រាស់ បំភ្លៃ​ការពិត​ដល់​មនុស្ស​ជុំវិញខ្លួន​អ្នក​បាន អ្នក​អាច​ធ្វើ​បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អ្នក​ក៏បាន​ធ្វើ​រួចហើយ​ដែរ ហើយ​អ្នក​នៅតែ​បន្តរ​ធ្វើ​ទៀត ក៏ប៉ុន្តែ​អ្នក​មិនអាច​កុហក​ខ្លួនឯង រឺ ខ្ញុំ​បានឡើយ ការពិត​នៅតែ​ជាការ​ពិត មានតែ​ពេលវេលា​ទេ​ដែល​អាច​បញ្ជា​ក់រាល់​អ្វីៗ គ្រប់យ៉ាង​បាន​ទាំងអស់។ ពេលវេលា​ខ្លះ​យើង​មិនចាំបាច់​ទាមទារ រឺ បកស្រាយ​ច្រើន​នោះទេ​ថា​រូបយើង​ល្អ អាក្រក់ ខុស រឺ ត្រូវ ព្រោះ​ទង្វើ​អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខ​ណះរ​បស់​យើង​គ្រប់ៗ​រូប​បាន​យ៉ាងច្បាស់​លាស់​ហើយ​គ្រប់គ្រាន់​ទៀតផង !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងបញ្ចប់​នាង​ខ្ញុំ ដេ​ត ម៉ាលី​ណា សូម​គោរព​ជូនពរ​ដល់​ពុក​ម៉ែ ពូ​មីង បងប្អូន​ទាំងអស់​អោយមាន​សុខភាព​ល្អ មាន​ស្នាមញញឹម នឹង​ក្តីសង្ឃឹម​គ្រប់ៗ​ក្រុមគ្រួសារ នឹង​សូម​ចូលរួមចំណែក​ការពារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេស​សូម​ជូនពរ​អោយដល់​ស្ត្រី​ទូទាំង​សកលលោក​ទទួលបាន សេរីភាព​ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត ​ដោយ​ក្តី​គោរព ស្រលាញ់​ពី​រូបនាង​ខ្ញុំ​ ដេ​ត ម៉ាលី​ណា​ ភ្នំពេញ ថ្ងៃទី 30 ខែ​08 ឆ្នាំ 2021»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment