ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការ កាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយម្ដាយ ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
ជុំវិញរឿងរ៉ាវរបស់ពួកគេកន្លងមក មានការទម្លាយទៅវិញទៅមក កក្រើកបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់លោក ឌួង ឆាយ ធ្វើការឡាយវីដេអូ បកស្រាយលើកចុងក្រោយ ដោយធ្វើការសុំទោសចំពោះរឿងគ្រប់យ៉ាងនោះ។ ក្រោយមក រឿងរ៉ាវនេះក៏រាងស្ងប់ស្ងាត់មួយរយៈ ស្មានតែបញ្ចប់ទៅហើយ ស្រាប់តែមានរឿងថ្មីមួយទៀតបានកើតឡើង។
ជាក់ស្ដែង នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បានទម្លាយរូបថត និងវីដេអូ ដោយរៀបរាប់ថា «ថ្ងៃនេះនាងខ្ញុំសុំធ្វើការឡាយបង្ហាញអំពីបញ្ហាកើតឡើងមកលើរូបនាងខ្ញុំម្តងហើយម្តងទៀតនៅម៉ោង9:30pm នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូន និងរូបនាងខ្ញុំផ្ទាល់
ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៌អោយពួកខ្ញុំផងព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាចនិងតក់ស្លុតខ្លាំងណាស់ជាពិសេសកូននាងខ្ញុំអាចនិងមានបញ្ហាសតិអារម្មណ៍ ដោយសារតែទង្វើអាក្រក់ស្រែកគំរាម និងហិ,ង្សាដ៏សាហាវរបស់ឪពុកបែបនេះដដែលៗកើតមកលើនាងខ្ញុំ និងកូនម្ដងហើយម្ដងទៀត»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖