លោកអ្នក បានជ្រាបរួចមកហើយថា គ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុម្នាក់ មានឈ្មោះ អ៊ឹម ស្រីនិ ជា បានទទួលមរណភាព កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំ ងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំ ងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយស,ង្គ្រោះបាន។
ក្រោយពីអ្នកគ្រូពេទ្យទទួលមរណភាពនោះ មិត្តភក្ដិជិតដិតម្នាក់ បានទម្លាយពីអត្តចរិតរបស់អ្នកគ្រូថា «ពិតជាសោកស្ដាយរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន មិត្តល្អ កាងារក៏ល្អ មិនដែលចេះរករឿងអ្នកណា ជួយយកអាសាអ្នកគ្រប់គ្នា គោរពស្រលាញ់អ្នកជំងឺណាស់
ពិតជាពិបាកនឹងទទួលណាស់ នៅពេល ដែលដឹងថា អ្នក បានចាកឆ្ងាយពីពួកយើងទៅអរគុណដែលបានលះបង់គ្រប់យ៉ាងទាំងជីវិត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid 19 Xiao Ni វីរជនអាវសរបស់ពួកយើងគ្រប់គ្នាស្រលាញ់ និងតែងតែចងចាំទង្វើល្អរបស់អ្នកលាហើយនិក លាគ្មានថ្ងៃនឹងបានឮសំឡេងនិងជួបគ្នាម្តងទៀតទេសូមអោយជាតិក្រោយនិកបានជួបមនុស្សដែលល្អៗជាងនេះ។May you souls Rest In Peace»។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកឈ្មោះ «ChoupDena Smile» បានបង្ហោះរូបថតជូនដំណើរអ្នកគ្រូពេទ្យលើកចុងក្រោយ អមដោយសារយ៉ាងក្ដុកក្ដួលថា «ជូនដំណើរប្អូនស្រី ជាលើកចុងក្រោយភាពអង្គអាចក្លាហានរបស់ប្អូនស្រីនឹងស្ថិតនៅក្នុងចិត្តក្រុមការងារជានិច្ចវីរនារីអាវសរ ការលះបង់នេះពិតជាធំធេងណាស់សម្រាប់ពួកយើងទាំងអស់គ្នា សុំប្អូនទៅបានសេចក្តីសុខ វីរនារីអាវស»៕ សូមទស្សនារូបថត និងវីដេអូ ខាងក្រោមនេះ ៖