តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងប្រិយមិត្ត ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងតិចតុក បានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញវីដេអូឃ្លីបមួយបង្ហាញរូបថតរបស់តារាសម្តែង និងជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូប គឺលោកអៀង ចេនឡា អមភ្ជាប់ដោយកម្រងផ្កាសលាយលឿង ដែលជាទូទៅគេតែងនិយមស្គាល់ថាជាកម្រងផ្កាដាក់នៅពេលបុណ្យសពនោះ រហូតធ្វើឲ្យមានអ្នកគាំទ្រលោកមួយចំនួនរបស់លោក មានការភាន់ច្រឡំស្មានតែលោកទទួលមរណភាព។
យ៉ាងណាមិញ ក្រោយបានឃើញព័ត៌មានដ៏សែនហួសចិត្តអំពីមរណភាពរបស់ខ្លួន ស្របពេលដែលខ្លួនកំពុងមានជីវិត និងសម្រាកព្យាបាលជំងឺរបស់ខ្លួន ស្រាប់តែលោកអៀង ចេនឡា ចេញមុខមកបកស្រាយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា÷
ចៃដន្យពេក ឯងកុំពុងឈឺ លេងសើចចឹងអត់សប្បាយទេ អរគុណខាង Top Post ដែលបានជួយបកស្រាយ ហើយក៏សូមអរគុណ បងប្អូន ដែលតែងតែបារម្ភពីសុខទុក្ខរបស់ខ្ញុំ.…. – អៀង ចេនឡា
សូមរំលឹកផងដែលថា កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីបានចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរួចមក តារាកំប្លែងលោក អៀង ចេនឡា បានបញ្ជាក់ថាពេលនេះសុខភាពរបស់លោកបានធូរស្រាលនិងប្រសើរខ្លះហើយក្រោយបូមទឹកចេញពីសួត៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖