រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានមន្ទិលជាច្រើនពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ថាខ្លួនបានដើររកទិញដី ទិញផ្ទះ កាលពីប៉ុន្មានថ្ងៃមុនតាមរយៈរូបថតនៅមុខផ្ទះកំពុងសាងសង់នៅក្នុងបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ
ពេលនេះតារាកំប្លែងមាឌល្អិន នាយក្រិន បានបញ្ជាក់ការពិតគ្មានអ្វីឱ្យសេះសល់ ដ្បិតជីវិតពិតបច្ចុប្បន្ន និងជីវភាពប្រចាំថ្ងៃនៅមិនទាន់បានល្អប្រសើរអ្វីច្រើនឡើយ ក្រៅពីមួយរស់ៗ ខណៈដែលបុរសម្នាក់ដែលជាអ្នកផ្នែកលក់នៅបុរីនោះ ក៏បានបង្ហើបថា នាយក្រិន មិនមានលទ្ធភាពទិញនោះទេ គ្រាន់តែដើរមើលដីឡូតិ៍ និងផ្ទះមិត្តភ័ក្រ្តដែលស្គាល់គ្នាតែប៉ុណ្ណោះ ។
ប្រភពខាងលើបានឱ្យដឹងថា គឺតាមពិតទៅ នាយក្រិន គ្មានលុយទិញទេ គឺគ្នាទៅជួបឧកញ៉ាម្ចាស់ដីឡូតិ៍ និងផ្ទះល្វែងប៉ុណ្ណោះ ។ ដោយឡែកសាមីខ្លួន គឺនាយក្រិន វិញក៏បានបញ្ជាក់ដែរថា លោកមិនបានដើរទិញផ្ទះ ឬទិញដី អ្វីឡើយ ពោលគឺលោកមិនមានលទ្ធភាព ។ លោកបញ្ជាក់ថា បន្ទាប់ពីបាត់បង់ការសម្តែង លោកក៏បានវិលត្រឡប់មករស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបងជាមួយកូនៗ ។ ហើយបច្ចុប្បន្ន លោកបានចុះកុងត្រាធ្វើការងារជាភ្ញាក់ងារលក់ និងផ្សព្វផ្សាយឱ្យក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ ដែលមានរយៈពេល៥ឆ្នាំ ។
ទន្ទឹមនឹងនោះ នាយក្រិន ក៏បានបញ្ជាក់ដែរថា សម្រាប់ស្ថានភាពជំងឺរបស់លោកនោះ បច្ចុប្បន្នក៏បានធូរស្បើយច្រើន បន្ទាប់ពីបានធ្វើការវះកាត់រួចមក ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖