លោកអ្នក បានជ្រាបរួចមកហើយថា ថ្មីៗនេះ ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបថតជាច្រើនសន្លឹក ភ្ជាប់ជាមួយរថយន្តដ៏ថ្មីសន្លាងរបស់ខ្លួន១គ្រឿងស៊េរី Mercedes S-Class ឆ្នាំ២០២១ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនមានការចាប់អារម្មណ៍ជាខ្លាំង។
ការចាប់អារម្មណ៍នេះ ត្រង់ថា រថយន្តនោះ ជារថយន្ត ដែលមាន ប្រជាប្រិយជាងគេសម្រាប់ មន្ត្រីការទូត ដែលតម្លៃនៅក្រៅប្រទេស លោតដល់ខ្ទង់សែនដុល្លារឯណោះ តម្លៃទាបបំផុត គឺចាប់ពីជាង ១០ម៉ឺនដុល្លារឡើង។ ដូច្នេះបើគិតពីតម្លៃពេលនាំចូលមកដល់កម្ពុជាវិញ ប្រាកដណាស់ថាខ្ពស់ជាងនេះទៅទៀត។
ទោះយ៉ាងណា នេះជារឿងធម្មតាសម្រាប់អ្នកនាង ស៊ឹម សូលិកា ទៅហើយ ព្រោះនាងតែងតែបង្ហាញរថយន្តរបស់ខ្លួនជារឿយៗទៅហើយ ហើយក៏ធ្លាប់បញ្ជាក់ពីមូលហេតុនាពេលកន្លងមក ពាក់ព័ន្ធនឹងសមាជិករបស់ខ្លួន៣នាក់ មានរថយន្តម្នាក់១គ្រឿងផងដែរ។
បើទោះកន្លងមកនាងធ្លាប់បញ្ជាក់ថា មានរថយន្ត៣គ្រឿងបែបនេះក៏ពិតមែន តែការពិតជាក់ស្ដែងនោះ មិនដឹងថា នាងមានរថយន្តប៉ុន្មានគ្រឿងឲ្យប្រាកដនោះទេ ព្រោះឃើញបង្ហាញរថយន្តថ្មីៗ ប្លែករហូត។
ជាក់ស្ដែង ក្រោយពីបង្ហាញរថយន្តប្រណីតខាងលើនោះរួចមក ស្រាប់តែនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ អ្នកនាង និងស្វាមី បានបង្ហោះរូបថតឈរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមពីមុខរថយន្ត១គ្រឿងទៀត ស៊េរី Range Rover ពណ៌ក្រហម ឆ្អិនឆ្អៅ គ្រាន់តែមើលខាងក្រៅក៏ទាក់ទាញដែរ៕