លោកអ្នក បានជ្រាបរួចមកហើយថា ក្នុងរយៈពេលចុងក្រោយនេះ តារាទីកតុកមួយចំនួន បានទទួលឱកាសការងារជាបន្តបន្ទាប់ជាមួយនឹងទឹកប្រាក់យ៉ាងច្រើន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងចំណោមតារាទីកតុកជាច្រើននោះ មានដូចជា អ្នកនាង សុខ លីន ដោយថ្មីៗនេះ នាងទើបតែទិញរថយន្តបង់រំលស់១គ្រឿងតម្លៃជិត៦ម៉ឺនដុល្លារ ហើយនាងក៏ធ្លាប់ បានបញ្ជាក់ពីប្រាក់ចំណូលរាប់នាងរាប់ពាន់ដុល្លារផងដែរ ទើបគេឲ្យបង់រំលងនោះ។
ម៉ាក់ល័ក្ខ ទើបតែចុះកុងត្រាការងារថ្មីរយៈពេល១ឆ្នាំ ជាមួយអ្នកស្រីទ្រី ដាណា ក្នុងតម្លៃខ្លួនរហូតដល់១០ម៉ឺនដុល្លារឯណោះ និងបានទិញរថយន្ត១គ្រឿង តម្លៃជាង៧ម៉ឺនដុល្លារផងដែរ។
ម៉ាក់តី ក៏ទើបតែទិញរថយន្តថ្មីសន្លាង១គ្រឿង និងចុះកុងត្រាការងារថ្មី រយៈពេល១ខែផងដែរ ហើយនាងក៏បានបង្ហើបពីចំនួនទឹកប្រាក់ទទួលបានក្នុងការចុះកុងត្រានេះ រហូតទៅដល់ជាង៧ពាន់ដុល្លារឯណោះ។
ក្រោយពីទិញរថយន្ត និងចុះការងារថ្មីរួចមក ស្រាប់តែម៉ាក់តី ទទួលបានការដៀមដាមមួយចំនួនថា នាងធ្វើតាមគេ ហើយជាការឆ្លើយតប នាងបានបង្ហោះសារសម្ដែងការហួសចិត្តនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា «យីឯងចុះកុងត្រាការងារថា អោយខ្ញុំចូលចិត្តធ្វើតាមគេម៉េស
ធ្វើតាមយ៉ាងម៉េច បើការងាអោយធ្វើម៉េចចុះអោយដឹងលឺនៅកុំអោយពិនឆ្ងល់ថា បានលុយមកពីណារាល់ថ្ងៃចង់យាយថាមនុស្សខ្ញុំអត់ចេះលក់កិត្តិយសថោកទាប ដោយសារតែលុយទេ ខ្ញុំចូលចិត្តធ្វើអីជាកម្លាំងញើសឈាមខ្លួនឯង ហើយពេលខ្ញុំក្រអត់លុយមិនមែនមកលាដៃសុំលុយបងចាយបានទេណាហើយខ្ញុំមិនខ្វល់ពីសម្ដីបងទេ ខ្ញុំដើរបន្តទៅមុខទៀត»៕