ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយ ពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរវាង បុរសសម្ដីផ្អែមដូចស្ករ លោក ជនិន្ទ្រ អរុណរស្មី ជាមួយតារាចម្រៀង ទិត្យ សុធារី ដោយកន្លងមក ពួកគេ បានសាងអនុស្សាវរីយជាមួយគ្នាជាច្រើននោះ។
ដោយឡែក ថ្មីៗនេះ ស្រាប់តែតារាចម្រៀងស្រី ទិត្យ សុធារី បានបង្ហោះសារ បង្ហាញពីស្នេហាប្រេះឆា ថា «ខ្ញុំខ្ជិលរៀបរាប់ច្រើនណាស់គ្រាន់តែដឹងថា ផ្លូវណាដែលពិបាកដើរ ខ្ញុំមិនទ្រាំដើរទៀតនោះទេ ខ្ញុំក៏ចេះឈឺចាប់
ប៉ុន្តែខ្ញុំសាំនឹងភាពឈឺនេះទៅហើយ ខ្ញុំមិនមែនក្មេង ខ្ញុំមិនចូលចិត្តសាំញាំច្រើនទេ ពេលនេះសម័យនេះហើយ គេផ្សេងអាចទ្រាំ ប៉ុន្តែចំណែកខ្ញុំ មិនចេះទ្រាំទេ ព្រោះ ខ្ញុំរស់ដោយកម្លាំងនិងដង្ហើមរបស់ខ្ញុំ !»។
ក្រោយពីតារាចម្រៀង ទិត្យ សុធារី បង្ហោះសារបែបនេះរួចមក ស្រាប់តែនៅយប់ថ្ងៃទី២៨ ខែសីហាលោក ជនិន្ទ្រ អរុណរស្មី បានឡាយ វីដេអូឃ្លីប យំសោក និងកាត់សក់ខ្លួនឯង បង្ហាញមហាជន។ នៅក្នុងវីដេអូនោះ លោកក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្ត ប្រសិនគូស្នេហ៍របស់ខ្លួនព្រមលើកលែងទោសឲ្យនោះ។
ជាមួយគ្នានេះ លោកលើកហេតុផលថា តាមពិតទៅលោក និងគូស្នេហ៍មានស្ថានភាពខឹងគ្នាយូរហើយ ហើយ បើលោកមិននិយាយពាក្យបែក ក៏គ្មានរឿងនេះកើតឡើងដែរ តែការដែលលោកនិយាយនោះ គឺចង់ឲ្យគូស្នេហ៍របស់លោក បែកពីមនុស្សម្នាក់ឈ្មោះថារស្មី ហើយក៏មកផ្ដើមជាមួយមនុស្សម្នាក់ ដែលមានឈ្មោះថាមេត្តា។
លោកបញ្ជាក់ទៀតថា តាមពិតទៅគ្រប់គ្នាក៏ចង់ដឹងថា លោកឈ្មោះអ្វីឲ្យពិតប្រាកដដែរ លោក មានឈ្មោះថា វាសនា ម៉ឺនសែនមេត្តា ហើយលោកដាក់ឈ្មោះនៅក្នុងហ្វេសប៊ុក «ជនិន្ទ្រ អរុណរស្មី»។ ដូច្នេះឈ្មោះ ក្នុងហ្វេសប៊ុក មិនមែនជាឈ្មោះពិតរបស់លោកឡើយ។
បើងាកទៅមើល តារាចម្រៀង ទិត្យ សុធារី វិញ ក្រោយពីលោក ជនិន្ទ្រ អរុណរស្មី ឡាយរៀបរាប់បែបនេះ នាងក៏បានបង្ហោះសារនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយរៀបរាប់យ៉ាងវែងអន្លាយថា «អាក្រក់ល្អសខ្មៅ ទុកឲ្យទេវតាជាអ្នកសម្រេចចុះ ខ្ញុំមិនLive ខ្ញុំមិនមែនអ្នកលក់អនឡាញខ្ញុំមិនចង់ល្បី ជាមួយហ្នឹងរឿង ឥតប្រយោជន៍ អ្នកណាស្អប់ហើយគិតអាក្រក់លើខ្ញុំ សូម unfollow
ឬក៏ប្លុកខ្ញុំចោលទៅ ពួកអ្នកមិនដឹងរឿងផ្ទៃក្នុងពួកខ្ញុំទេ ឈឺឆ្អាលនាំតែបាបកម្មទេណា ជនិន្ទ្រ អរុណ រស្មី អ្នកអាចយកភាពឆ្កួតៗ ដែលអ្នកសាងដាក់ខ្ញុំទាំងអស់ ទៅឡាយយក Views បាន ប៉ុន្តែអ្នកមិនអាចយកអនាគតខ្ញុំទៅបំផ្លាញបានទេ គ្មានមនុស្សស្រីណាគេយក មនុស្សដែល ទន់ជ្រាយ សាំទាំ តាប៉ែ អួត កុហកគ្រប់រឿង យកមកធ្វើជាគូនោះទេ
អ្នកខុសដាក់ខ្ញុំច្រើនសា អ្នកតែងតែធ្វើឡប់ៗគំរាមខ្ញុំ ខ្ញុំក៏លើកលែងព្រោះអាណិតហើយសង្ឃឹមថាអ្នកនឹងកែ តាមនៅតែដដែល អ្នកធ្វើខុសហើយមកសុំមនុស្សស្រីប្រហែលខ្ញុំបែក អោយខ្ញុំលុបអ្វីដែលពាក់ព័ន្ធនឹងអ្នកចោល ខ្ញុំក៏លុប
តែហេតុអ្វីអ្នក យករូបខ្ញុំទៅផុសដូចគ្មានរឿងអីចឹង រួចហើយLive ទង្វើមិនថ្លៃថ្នូរ យករូបខ្ញុំធ្វើជាប្រធានបទ ក្នុងការLive អោយគេគិតថាខ្ញុំ ធ្វើបាបអ្នក នេះខ្ញុំមិនដឹងអ្វីទាំងអស់ អ្នកជាអ្នកធ្វើបាបខ្លួនឯងតើ មិចខ្ញុំជាអ្នកខុសទៅវិញ ខ្ញុំសូមអង្វរណា ឈប់បង្ករឿងទៀតទៅ អាណិតខ្ញុំនិងគ្រួសារខ្ញុំផង សង្ឃឹមថា អ្នកបានអានហើយក៏យល់ពីខ្ញុំសូមអរគុណ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖