តារាចម្រៀងវ័យជ្រេសំឡេងក្រអួនក្រអៅ នៅតែទទួលបានគាំទ្រច្រើនពីមហាជន អ្នកនាងម៉េង កែវពេជ្ជតា កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្ដែងអារម្មណ៍រំភើបចិត្តជាពន់ពេក ពេលបានឃើញអ្នកគាំទ្រម្នាក់ បានរំលឹកឈ្មោះលោកយាយកែវ សង្វាពេជ្រ ដែលជាម្ដាយរបស់ខ្លួននោះ។
ការរំលឹកដល់ឈ្មោះលោកយាយសង្វាពេជ្រនេះ បានធ្វើឡើងនៅក្រោមខ្លឹមសាររបស់អ្នកនាងម៉េង កែវពេជ្ជតា ដែលបានបញ្ជាក់ជំហររបស់ខ្លួនដូច្នេះថា «តាំងពីដឹងថាខ្លួនឯងចេះច្រៀងបានមក ខ្ញុំមិនដែលអួតថាខ្លួនច្រៀងពីរោះលើសគេទេ កុំថាឡើយនិយាយ សូម្បីតែគិតក៏មិនដែលដែរលោកអើយ»។
អ្នកនាងបន្តថា «តែអ្នកខ្លះមិនចឹងទេ។ ពេលគេទាន់មិនសារភាព។ យកអាខោនពិតនិយាយស្លូត អាខោនក្លែងក្លាយ ជេរគេផង សរសើរខ្លួនឯងផងណ្ហើយ! បើបង្អាប់ថាខ្ញុំច្រៀងមិនពីរោះក៏ខ្ញុំមិនទោមនស្សដែរ តែចាំបាច់អ្នកខំអួតខ្លួនឯងធ្វើអី ? ខំយកអាខោនក្លែងក្លាយមកខមិនសរសរសើរខ្លួនឯងទៀតអត់ខ្មាសខ្មោចទេឬ ?សុំនិយាយតែប៉ុណ្ណឹងសិន»។
តាមរយៈខ្លឹមសារខាងលើនេះហើយ បានជំរុញឲ្យអ្នកគាំទ្រម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«ម៉ែ ពិទ័រ ភីផូល ស្រុកក្រូចឆ្មារ » បានបញ្ចេញយោបល់រំលឹកដល់លោកយាយរីសង្វាពេជ្រដូច្នេះថា «លោកតា របស់ខ្ញុំកាល គាត់នៅរស់ ពេលនោះ ស្រុកខ្មែរ សិល្បៈមិនទាន់ដើរទេ
លោកតា ខ្ញុំនិយាយគ្នា បើអ្នកស្រី សង្វាពេជ្រ មានកូន មាននិស្ស័យផ្នែកសិល្ប: ស្រុកខ្មែរ សូមសំឡេង ឲ្យដូច អ្នកស្រី សង្វាពេជ្រ ពីព្រោះ អ្នកស្រី សង្វាពេជ្រ ច្រៀងពីរោះ ស្រាប់តែ គ្រួសារ ខ្ញុំ និយាយ អំពី កូនអ្នកស្រី សង្វាពេជ្រ ស្រាប់អ្នកនាង ពេជ្ជតា ឡើង ប្រឡង សំនៀង នៅភាពជាកុមារី លោកតា ខ្ញុំ ត្រេកអរណាស់ បានកូន លោកយាយសង្វាពេជ្រ បន្តសិល្បៈ»។
គ្រាន់តែឃើញសំណេរនេះភ្លាម អ្នកនាងម៉េង កែវពេជ្ជតា រំភើបចិត្តក៏ពោលពាក្យតបទៅវិញថា «បានអានខមិនហើយចិត្តសែនរំភើបពន់ពេកណាស់ និងសូមអរគុណដល់លោកតា លោកពូអ្នកមីង ដែលផ្តល់ការគាំទ្រ ស្រលាញ់ ចំពោះអ្នកម្តាយ លោកឪពុកនាងខ្ញុំ រហូតដល់ការចង់បានអោយនាងខ្ញុំក្លាយជាតំណាងបន្តទៀត សូមអរគុណរកអ្វីប្រៀបគ្មាន»៕ តោះស្ដាប់បទចម្រៀងអាយ៉ៃដ៏ល្បីល្បាញរបស់លោកយាយសង្វារពេជ្រ ដូចខាងក្រោមនេះ ៖