ក្ដៅគគុក! ស្នេហា ទិត្យ សុធារី និង ជនិន្ទ្រ អរុណរស្មី បែបដល់ផ្លូវទ័ល ដល់ថ្នាក់យំសោកកាត់សក់ចោល ហើយរៀបរាប់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហា​រវាង​តារាចម្រៀង ទិ​ត្យ សុធា​រី និង លោក ជ​និ​ន្ទ្រ អរុណរស្មី ដែល​ល្បី​សម្ដី​ផ្អែម​ដូច​ស្ករ​នោះ កំពុងតែ​ធ្វើ​ឲ្យ​មហាជន​តាមដាន​ឥត​ឈប់ឈរ ក្រោយ​សង្កេតឃើញ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ហាក់​គ្រោតគ្រាត​នឹង​គ្នា លែង​ផ្អែមល្ហែម​ដូច​គ្រាកន្លងមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង​ស្រី ទិ​ត្យ សុធា​រី ដែលជា​គូស្នេហ៍​បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ បង្ក​ការចាប់អារម្មណ៍​ម្តង​រួចទៅហើយ ដោយ​នាង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ខ្ជិល​រៀបរាប់​ច្រើនណាស់​គ្រាន់តែ​ដឹងថា ផ្លូវ​ណា​ដែល​ពិបាក​ដើរ ខ្ញុំ​មិន​ទ្រាំ​ដើរ​ទៀត​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ក៏​ចេះ​ឈឺចាប់ ប៉ុន្តែ​ខ្ញុំ​សាំ​នឹង​ភាព​ឈឺ​នេះ​ទៅហើយ ខ្ញុំ​មិនមែន​ក្មេង ខ្ញុំ​មិន​ចូលចិត្ត​សាំញាំ​ច្រើន​ទេ ពេលនេះ​សម័យ​នេះ​ហើយ គេ​ផ្សេង​អាច​ទ្រាំ​ ប៉ុន្តែ​ចំណែក​ខ្ញុំ មិនចេះ​ទ្រាំ​ទេ ព្រោះ ខ្ញុំ​រស់​ដោយ​កម្លាំង​និង​ដង្ហើម​របស់ខ្ញុំ !»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាងនេះទៅទៀត​នោះ ស្រាប់តែ​យប់មិញ​នេះ​ឃើញ​លោក ជ​និ​ន្ទ្រ អរុណរស្មី បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​យំសោក​លែង​ខ្មាសអៀន​ក្នុងនាម​ជា​កូនប្រុស ទឹកភ្នែក​ហូរ​ស្រក់​ដូច​ទឹកជ្រោះ​បង្ហាញ​មហាជន មិនតែប៉ុណ្ណោះ​ថែម​កាត់សក់​ខ្លួនឯង​ស្ទើរ​អស់ពី​ក្បាល បែប​ខូច​ចិត្តជា​ទម្ងន់​ក្នុង​រឿង​ស្នេហា​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បង្ហោះ​វីដេអូ​កាត់សក់​ឆក​ពេញ​ក្បាល​នោះ ក៏មាន​មហាជន​ជាច្រើន​បានខ​មិន​លើកទឹកចិត្ត​ដល់​បុរស​សម្ដី​ផ្អែម លោក ជ​និ​ន្ទ្រ អរុណរស្មី ផងដែរ​អោយ​កាត់ចិត្ត និង​តស៊ូ​បន្តទៀត​៕ ប្រភព ៖ តារាញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment