ទាំងស្អាត ទាំងនៅក្មេង ទាំងច្រៀងពីរោះទោះបីថានាងមិនមែនជាតារាចម្រៀងប្រចាំផលិតកម្មណាមួយក៏ដោយ ប៉ុន្ដែទឹកដមសំនៀងរបស់នាងពិតជាធ្វើឲ្យអ្នកស្ដាប់អាចទទួលយកបាននិងមានគេចុចស្ដាប់បទរបស់ច្រៀងរបស់នាងរហូតដល់ទៅជាង៨លានដងឯណោះ ទើបពេលនេះនាងបានបង្ហាញមុខជាសាធារណ:នៅលើបណ្ដាញសង្គម។
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងផុតទៅ ជាង២ឆ្នាំ មកហើយនេះ គេបានប្រទះឃើញ Channel YouTube មួយឈ្មោះ Arom Record បានបង្ហោះបទចម្រៀងមួយបទ ក្រោមចំណងជើងថា “លង់ស្នេហ៍ប្រុសក្មេង” ដែលជាការបកស្រាយ ដោយ ថាន់ នឿថង។
ចំពោះបទចម្រៀងបកស្រាយដោយអតីតបេក្ខនារីX Factor Cambodiaកញ្ញាថាន់ នឿថង គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ មានអ្នកចូលទស្សនាក្នុង YouTube ខាងលើ ជាង ៥លានដងបាត់ទៅហើយ។
ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ បទនេះ ត្រូវបាន នារីរូបស្រស់ម្នាក់ ឈ្មោះ ស្រីនុត បានយកទៅ cover កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយត្រូវបានគេ បង្ហោះចូល ក្នុង Channel YouTube មួយឈ្មោះ Phally Pusat។
គិតត្រឹមថ្ងៃ១២ ខែមីនា ឆ្នាំ២០២១ មានរយៈពេលជាង១ខែប៉ុណ្ណោះ បទនេះ គឺមានអ្នកចូលទស្សនាជាង៨លានដងទៅហើយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រោះច្រើនជាងម្ចាស់ដើម ដែលបង្ហោះអស់រយៈពេល២ឆ្នាំទៅទៀត។
ដោយហេតុថាបទនេះ ល្បីខ្លាំងពេក ស្រាប់តែនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១កន្លងទៅ នេះ ស្រីនុត បានចេញមុខទម្លាយរឿងខ្លះៗ ទាក់ទងបទ “លង់ស្នេហ៍ប្រុសក្មេង” នេះ ដោយប្រាប់ថា“រាល់ថ្ងៃខ្ញុំនៅខេត្តពោធិ៍សាត់ ខ្ញុំអាយុ២១ឆ្នាំ មានគ្រួសារហើយ នាងខ្ញុំមិនមែនជាតារាទេ គ្រាន់តែខ្ញុំច្រៀងប្រចាំនៅតែហាងទេ
និយាយទៅកាលពី ២ឆ្នាំមុន នាងខ្ញុំទទួល អាហ្វែរ ដែរ តែទើបឥឡូយនេះទេ ដែលនាងខ្ញុំអត់បានទទួល អាហ្វែរ ទេ, មេការនៅហាង គាត់មាន កាមេរ៉ា ហើយគាត់មាន YouTube ហើយបទផ្សេងៗក៏គាត់ផុសដែរ តែផ្ទុះមួយបទហ្នឹង (លង់ស្នេហ៍ប្រុសក្មេង), រាល់ថ្ងៃហ្នឹង ទៅណា មកណា ក៏មានមុខមាត់ដែរ…”។
តាមរយ:ការបង្ហាញមុខជាសាធារណ:របស់ស្រី និង ឃើញថា នាងមានប្ដីនិងកូន១ទៅហើយ នាងគឺជាអ្នកចម្រៀងប្រចាំហាងមួយនៅខេត្តពោធិ៍សាត់សង្ឃឹមថានាងនឹងទទួលបានការគាំទ្រពីមហាជនជាបន្ដទៀត៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖