កាលពីពេលថ្មីៗនេះ តារាសម្ដែងដ៏ល្បីឈ្មោះលោក ព្រីន ទើបតែបានបង្ហាញដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយឲ្យហ្វេនៗបានដឹងថា លោកទើបតែបានធ្វើតេស្តរក
ឃើញវិជ្ជមានជំងឺកូវីដ១៩ និងកំពុងតែសម្រាកព្យាបាលផងដែរ បើទោះបីជាលោកបានទទួលការចាក់វ៉ាក់ពីរលើករួចរាល់ក៏ដោយ ប៉ុនតែវានៅតែមានការឆ្លងមកលើលោកទៀត។
ដោយក្នុងនោះតារាប្រុសរូបនេះបានសរសេររៀបរាប់នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖
ថែរក្សាសុខភាពផងណា ទាំងអស់គ្នា។ #COVID-19 ។ ជាប់សៀវភៅមកជាមួយ២ក្បាល ទុកអានលេងៗ។ Note : completed Second dose of Vaccine ( បញ្ជាក់៖ បានចាក់វ៉ាក់ចំនួនពីរដូសរួចរាល់ហើយ)
យ៉ាងណាមិញ ក្រោយពេលហ្វេនៗបានដឹងដំណឹងមួយនេះ យើងឃើញថាពួកគេក៏បានផ្ញើពាក្យពេចន៍ជូនពរតាមរយៈខមិនទៅកាន់ ព្រីន ឲ្យឆាប់ជះសះស្បើយនិងឆាប់បានត្រឡប់មកផ្ទះវិញ ជាច្រើនផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖