រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសឈប់ប្រកួតជាមួយកីឡាករក្នុងស្រុកដូចគ្នា អ្នកលេងគុនខ្មែរដៃរហ័សលោក កែវ រំចង់ បានកំពុងតែកាកកបខ្លាំងជាមួយនឹងវិស័យអចលនទ្រព្យ ពោលគឺជើងឯងខ្សែក្រវ៉ាត់ច្រើនជំនាន់រូបនេះ កំពុងមមាញឹកនឹងជំនួញជាអ្នកលក់ដីឡូតិ៍ ខណៈដែលចំណូលអាជីពជាអ្នកតស៊ូលើសង្វៀនលែងសូវមានដូចមុន ។
គួរបញ្ជាក់ថា កន្លងមក កែវ រំចង់ ធ្លាប់បានប្រកាសថានឹងឈប់ប្រកួតជាមួយកីឡាករខ្មែរដូចគ្នា ព្រោះការប្រកួតជាមួយកីឡាករខ្មែរដូចគ្នា ធ្វើឱ្យលោកវៃមិនអស់ពីសមត្ថភាព ។ ប៉ុន្តែបើទោះជាយ៉ាងណា កែវ រំចង់ ក៏មិនបានបញ្ចប់អាជីពរបស់ខ្លួនដែរ គឺលោកនឹងឡើងសង្វៀនម្ដងម្កាលប្រសិនបើមានគូប្រកួតជាជនជាតិបរទេស ។
ហើយបន្ទាប់ពីនោះមក កែវ រំចង់ ហាក់មិនសូវមានវត្តមាននៅលើសង្វៀនទៀតដូចមុនទៀតឡើយ តែបច្ចុប្បន្នកីឡាករប្រដាល់ដែលមានឈ្មោះបោះសំឡេងរូបនេះ កំពុងជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យរបស់ខ្លួន ហើយក៏មិនដែលបានឭលោកនឹកនារឿងវៃតប់លើសង្វៀននោះទៀតដែរ ។
យ៉ាងណាមិនមែនមានតែកីឡាករ កែវ រំចង់ ម្នាក់ទេ ដែលកាកកបនឹងរបររកស៊ីក្រោយស្ងាត់ពីអាជីព ប៉ុន្តែមានកីឡាករជាច្រើនទៀតកំពុងសម្រុកនឹងជំនួញផ្ទាល់ខ្លួន ជាក់ស្ដែងដូចជាកីឡាករ វង្ស ណយ ជាដើម ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖