ទប់លែងជាប់! ករណី ចែ​អំបិល​ម្ទេស​ ហូប​ពោះ​វៀនកង់ និង លោក ​ឯម រៀម ស្លៀក​ពាក់បែបនេះ​យប់​មិញ, លោកជំទាវ ហ៊ុន ស៊ីណាត យល់​ឃើញ​ថា…

កាលពីពេលថ្មីៗកន្លងទៅនេះ ចែអំបិលម្ទេស បានធ្វើឲ្យមហាជនធ្វើការរិះគន់ជាថ្មី ក្រោយពីនាង បានយកពោះវៀនកង់មកញុំា។ ជុំវិញរឿងនេះ ចែអំបិលម្ទេសក៏បានលើកដៃសំពេះសុំទោសមហាជន ចំពោះកំហុសជាថ្មីរបស់ខ្លួនរួចហើយដែរ។

ដោយឡែក កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅក្នុងកម្មវិធី Pleng Music Awards 2023 គេសង្កេតឃើញវត្តមានអ្នកសិល្បៈ បុគ្គលល្បីៗជាច្រើន បានអញ្ជើញចូលរួមជាមួយនឹងការស្លៀកពាក់យ៉ាងស្រស់ស្អាតប្លែកភ្នែកដើរលើកម្រាលព្រំ។ ក្នុងចំណោមអ្នកចូលរួមនោះ អ្វីជាការចាប់អារម្មណ៍ គេឃើញ លោក ឯម រៀម ស្លៀកពាក់ មិនសមរម្យ ពិបាកភ្នែកមើល។

ដោយឃើញរូបភាពមិនសមរម្យបែបនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបថតរបស់លោក ឯម រៀម និងចែអំបិលម្ទេស ហើយលើកឡើងថា «បងប្អូនមីស៊ីស្បែកជើង ស៊ីក្រាប់បែ-កស៊ីពោះ-វៀនកង់ ដូចខ្វះណាស់អីវប្បធម៌ខ្មែរ ដែលល្អផូរផង់មិនព្រមយកមកបង្ហាញបរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗពួកលោកខាងលិចយកមកបំ-ពុលស-ង្គមទៅវិញ។ អាគាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយមិនដឹងថាគាត់ហ្នឹងមានខ្សែពួរខាងណាបានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អកទុកឲ្យបំពុ-លសង្គមមិនចេះឈប់សោះ»។

តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម បានបង្ហាញការគាំទ្រចំពោះប្រសាសន៍របស់លោកជំទាវ ហ៊ុន ស៊ីណាត ដោយក្នុងនោះពួកគេ លើកឡើងថា «អត់ចូលចិត្តយូរហើយ, អាប៉ិនឹងចេញមកភ្លាវយូរហើយលោកជំទាវមីង បានជំទាវមីងផុសចឹងខ្ញុំត្រេកអរណាស់, គាំទ្រលោកអ៊ំ, កូនគាំទ្រអ្នកម្ដាយ»៕

Related posts