កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី សៀង ស្រីអូន អាយុ២២ឆ្នាំ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអ្នកម្តាយមនុស្សធម៌ មានក្តីក្តុកក្តួល រន្ធត់ចិត្តក្រៃលែង និងតែងតែយកចិត្តទុកដាក់គិតគូរជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃកើតហេតុដំបូង ជួយសង្គ្រោះបន្ទាន់ ព្យាបាល ថែទាំ លើកទឹកចិត្ត នឹកសង្ឃឹមថានឹងបានជាសះស្បើយឡើងវិញ ប៉ុន្តែជាអកុសលការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រទេសថៃ បានព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយ នៅតែមិនអាចយកឈ្នះចង្កូមមច្ចុរាជបានឡើយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព សៀង ស្រីអូន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់លោក ផេង វឿន ដែលត្រូវជាស្វាមីរបស់ស្រីអូន ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការលំបាកដើម្បីជីវិតរស់នៅបន្តទៀត ជាពិសេសត្រូវជំរុញកូនស្រីអាយុទើបតែជាង ៣ឆ្នាំ ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាង។
ម្តាយបង្កេល ម្តាយក្មេក ក្រុមគ្រួសារសព និងស្វាមីរបស់ សៀង ស្រីអូន មានក្តីរំភើបក្តុកក្តួល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរជាបន្តបន្ទាប់ ជាពិសេសទំនុកបម្រុងដល់ថ្លៃព្យាបាលទាំងស្រុង លើកទឹកចិត្ត និងផ្តល់អំណោយជាស្បៀង សម្ភារប្រើប្រាស់ ថវិកាជាបន្តបន្ទាប់ចំនួន ៣លើក ក្នុងអំឡុងពេលកំពុងព្យាបាល។ ហើយថ្ងៃនេះជាលើកទី៤ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះមកចូលរួមរំលែកមរណទុក្ខ ជូនដំណើរជាលើកចុងក្រោយ និងចូលបុណ្យសពនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ១០លានរៀល។
បន្ថែមលើនេះ ក្រោយភរិយាបាត់បង់ជីវិតដោយសារឆ្មបស្ទើរភ្លើងមក ស្វាមីស្រីអូន បានបង្ហោះសារជាលើកដំបូងនៅថ្ងៃទី១៨ ខែមីនា ជាការអរគុណថា « ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជូនលោកជំទាវម៉ែន នារីសោភ័គ និងក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចុះមកសួរសុខទុក្ខក៏ដូចជារំលែកទុក្ខដ៏ក្រៀមក្រំដល់ភរិយាខ្ញុំបាទ និងបាននាំយកនូវសម្ភារៈ១ចំនួនធំ និងថវិកា(១០លានរៀល)ជាលើកទី៤។
ជាពិសេសលោក បានចេញថ្លៃសម្រាកព្យាបាលទាំងស្រុង សម្រាប់ភរិយាខ្ញុំបាទនាពេលកន្លងមក ខ្ញុំបាទតំណាងឱ្យក្រុមគ្រួសារ សាច់ញាតិ សូមគោរពអរគុណ និងដឹងគុណសម្តេចទាំងទ្វេ អស់មួយជីវិត
ជាថ្មីម្តងទៀត ខ្ញុំបាទសូមគោរពជូនពរ សម្តេចពុក សម្តេចមីងលោកជំទាវ ម៉ែន នារីសោភ័គ និងក្រុមការងារជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ !!»។
សូមរំលឹកថា ស្ដ្រីម្នាក់ ដែលរំលូ–តគ–ភ៌ស្លា–ប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រា–កនៅគ្លីនិកដើមអង្គ្រ–ងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោ–គវិ-និច្ឆ័-យមានកូនស្លា–ប់ក្នុងស្បូ–នអាយុ១៨សប្តា–ហ៍។
ក្រុ-មគ្រូ-ពេ-ទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លី-និ-កដើមអង្គ្រ-ងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិ-កដដែលម្ដងទៀត ដោយរោ–គសញ្ញាឈឺពោះខ្លាំងនៅផ្នែ–កខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អា–តស្បូ–នឡើងវិញ តែដោយអាការៈធ្ង–ន់ធ្ងរ គ្លីនិ-ក-ក៏បានបញ្ជូ-នស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។
ជុំវិញករណីដ៏រសើបនេះ ក្រសួងសុខាភិបាល បានសម្រេចបិទ គ្លីនិកខាងលើ ជាផ្លូវការ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយស្ថានភាព ក៏បានប្រសើរជាងមុន។
មិនយូរប៉ុន្មាន ស្ត្រីរូបនេះ អាចដើរខ្លួនឯងបាន និងមានសុខភាពកាន់តែប្រសើរ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ស្ត្រីរូបនេះត្រូវបានគ្រូពេទ្យ នៅប្រទេសថៃ សម្រេចឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តែញ៉ាំបាយអត់កើតទេ ដោយសារតែពោះវៀន មិនទាន់បានតរួច ដោយនៅរង់ចាំ សប្បុរសជន បរិច្ចាគ។
ក្រោយមក លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេ-ទ្យកា-ល់ម៉ែ–ត បានប្រាប់ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះថា ស្ថានភាពរបស់អ្នកជំ-ងឺ (ស្ត្រីដែលពេទ្យឯកជន កា-យយកស-ពទា-រកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍ-ន៍ទៅកាន់តែធ្ងន់ធ្ង-រ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទា-ន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេ-ទ្យកាល់ម៉ែ-ត។
លុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោក សាស្ត្រាចារ្យ ឡឹម តារា បានថ្លែងប្រាប់សារព័ត៌មានហ្វ្រេសញូស៍ដូច្នេះថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទាបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង» សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ»។
«អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកចឹង ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាព ពីកត្ដាប្រឈម និងកត្ដាគ្រោះថ្នាក់របស់គាត់ តែទោះជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុមគ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពបច្ចេកទេស ទោះរស់បានរយៈពេលខ្លីក៏ប្រឹងប្រែងដែរ។ អាលូវថ្ងៃនេះក៏បានមកដល់ ដូចអ្វីជាការវាយតម្លៃទុក ទោះបីជាវិទ្យាសាស្ដ្រជឿនលឿនយ៉ាងណា ព្រោះកន្លងមកអ្នកជំងឺក៏បានទៅទទួលការព្យាបាលនៅប្រទេសវៀតណាម និងថៃ»។នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបន្ថែមថា ស្ដ្រីរងគ្រោះខាងលើនេះ គាត់បានទទួលការយកចិត្ដទុកដាក់ខ្ពស់ណាស់ពីថ្នាក់ដឹកនាំ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ការងារព្យាបាល និងមើលថែ ជូនដល់មន្ទីរពេទ្យកាល់ម៉ែតយើង ដោយឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះជាចំណាយអស់ថវិកាច្រើនយ៉ាងណាក៏ដោយ៕