ក្រោយ​បង្ហាញ​ទំនាក់ទំនង,​ ទ្រី ដាណា ​ សេង មង្គល គ្រង​ឈុត​​បុរាណ​មើល​ទៅ​សម​គ្នា​ណាស់ តែ​ទាស់​ត្រង់​ថា…(មាន​វីដេអូ)

មួយ​រយៈ​ចុងក្រោយ​នេះ បើ​ទោះ​អ្នកស្រី ទ្រី ដាណា ធ្វើ​ការ​បដិសេធ​រឿងស្នេហា​របស់ខ្លួនជាមួយលោក សេង មង្គល ក៏​ពិត​មែន តែ​សកម្មភាព​របស់​ពួកគេ នៅតែ​ជា​មន្ទិល​របស់អ្នកគាំទ្រ​នៅឡើយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកស្រី បានបណ្ដើរលោកសេង មង្គល ទៅពិធីមង្គលការមួយ ហើយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា មើល​ទៅ​​​ស្និទ្ធស្នាល​​​ខ្លាំង​ណាស់ ដូច​ប្ដី​ប្រពន្ធ ឬ​គូស្នេហ៍​ពិតៗអញ្ចឹង។ លើស​ពី​នេះ ​កាលពីថ្ងៃទី៦ ខែមីនា អ្នកស្រី និង លោក សេង មង្គល បានថតរូប កាន់ដៃអូនប៊ី មើលទៅដូចគ្រួសារតែ១អញ្ចឹង និងមានសកម្មភាពស្វីតៗជាមួយគ្នាជាច្រើនទៀត ដែលជាការថតស្ពតនោះ។

ដោយឡែក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកសេង មង្គល ដើម្បីជាការបង្ហាញផលិតផលថ្មី អមដោយសាររៀបរាប់ពីទំនាក់ទំនងរបស់ពួកគេថា «រយៈពេល១ឆ្នាំហើយដែលពួកយើងស្គាល់គ្នា ពី​មុន​ជា​អ្នកដទៃ តែ​ឥលូវ​ពួក​យើង​នៅតែ​ជា​អ្នក​ដទៃ​ដដែល តែ​ដោយសារ​xsទើប​យើង​បានថតជិតគ្នាទៀត​ជឿអត់បងអូន​»។

ជាការឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ស្រាប់តែ​នៅ​ថ្ងៃ​ដដែល​នោះ លោក សេង មង្គល ដែលកំពុងធ្វើការBA, ផ្សព្វផ្សាយ​ ថត សម្ដែង​ផ្សេងៗ​ ​ ​ជាមួយ​អ្នកស្រី ទ្រី ដាណា ជា​ហូរហែ​​នោះ បាន​ចូល​ខំមិន​ថា «ពីមុនអ្នកដទៃ ឥលូវ​គ្រាន់​ជាង​អ្នក​ដទៃ​បន្តិច»។

ក្រោយមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ពួកគេ បាន​គ្រង​ឈុត​អប្សរា ​មើល​ទៅ​ដូច​ព្រះនាង និង​ព្រះអង្គ​ម្ចាស់​សម័យ​បុរាណ ដើម្បី​ត្រៀម​​​បង្ហាញ​ឈុត​ពេញ​នៅ​​​​​ថ្ងៃ​ក្រុងពិលី​កម្មវិធី​សង្គ្រានnnp ជាប់វិមានឈ្នះៗ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ការតុបតែងខ្លួនរបស់ពួកគេមើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ ទោះយ៉ាងណា មានមតិខ្លះលើកឡើងថា «ប្រើក្រែមក្រហមស្រស់បងបានត្រូវនឹងគ្រឿង ខ្ញុំអ្នករបាំបុរាណនៅសាលាវិចិត្រ ផាត់មុខមិនចេះតែផាត់ដូចដើរលេង ស៊ីការទេ សំលៀកបំពាក់ត្រូវក្បួនខ្នាត តែផាត់មុខខុស»៕


Related posts