មើលវីដេអូនេះ ពេលណា អាណិតពេលនោះ! គេបែកបាក់គ្រួសារ ឆ្មបសុខទុក្ខយ៉ាងណាហើយ? មុនផុត​សង្ខារ ស្រីអូន ផ្ដាំ​ផ្ញើ​ថា…(មានវីដេអូ)

មរណភាព​របស់​ ស្ត្រី​ឈ្មោះ សឿន ស្រីអូន អាយុ​២២ឆ្នាំ កាលពី​ទៀបភ្លឺថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​ក្លាយ​ជា​រឿង​ដ៏​រំជួលចិត្ត​សម្រាប់​មហាជន​ទូទាំង​ប្រទេស ពិសេស​ ពេល​បាន​ឃើញ​ វីដេអូ​ពេល​នាង​នៅ​មាន​ជីវិត​ជួប​ជុំ​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ និង​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​មុន​ពេល​ផុត​រលត់​នោះ។

កាល​ស្ត្រី​ខាង​លើ​នៅ​មាន​ជីវិត​នោះ​ លោក​ ស៊ន សុភក្រ្ត និពន្ធ​នាយក សារព័ត៌មាន​ហ្វ្រេសញូស៍​ បាន​បង្ហោះ​វីដេអូ ​សកម្មភាព​ស្រី​អូន​ រួម​នឹង​កូន, ប្ដី បង្ហាញ​ស្នាម​ថើប​លើក​ទឹកចិត្ត​នាង ​មើលទៅ ពិត​ជា​អាណិត​ ខ្លោចចិត្ត​ខ្លាំងណាស់។

បង្ហោះភ្ជាប់ជាមួយវីដេអូ កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ស៊ន សុភ័ក្ត្រ បានរៀបរាប់ថា «មើលពេលណា អាណិតគាត់ពេលនោះ! ច្បាប់គួរតែត្រូវបានអនុវត្តចំពោះការធ្វេសប្រហែស ពីសំណាក់គ្រូពេទ្យស្ទើរ​ចំណេះ និងជំនាញបែបនេះ! រហូតមកដល់ពេលនេះ ស្រ្តីរងគ្រោះ មិនទាន់អាចហូបចំណីតាមមាត់នៅឡើយទេ ដោយត្រូវបញ្ចូលសារធាតុចិញ្ចឹមតាមសសៃឈាមនៅឡើយ!

ខ្ញុំសង្ឃឹមថា គាត់អាចវិលមករកសភាពដូចដើមវិញចុះ បើទោះក្តីសង្ឃឹមមានតិចក៏ដោយនោះ! សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​រោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍! ក្រុមគ្រូពេទ្យរបស់​គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២!»។

ទោះជាមានការបួងសួង ឬបង្ហាញក្ដីសង្ឃឹម និងការយកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​យ៉ាងណា ក៏​ក្រុម​គ្រូពេទ្យ​មិន​អាចជួយសង្គ្រោះស្ត្រីខាងលើនេះ បានឡើយ ហើយនាងក៏ទទួល​មរណភាព ពេល​បញ្ជូនទៅដល់គេហដ្ឋានវិញ កាលពីទៀបភ្លឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

អ្វី ដែល​កាន់តែស្រណោះទៀត​នោះ ពេលឮសម្ដី នាងបាន ផ្ដាំផ្ញើជាលើកចុងក្រោយទៅកាន់ស្វាមីយ៉ាងរំជួលចិត្ត​ថា ​ សូមឲ្យស្វាមី មើលថែកូនឲ្យបានល្អ ខ្ញុំចង់រស់ណាស់ ប៉ុន្តែធ្វើម៉េចវាសនារបស់ខ្ញុំបានតែត្រឹមហ្នឹង។ តែកុំភ្លេចឲ្យគេរកយុត្តិធម៌ឲ្យខ្ញុំផង ទោះខ្ញុំស្លាប់ទៅហើយក៏ដោយ។ តាមរយៈនេះ មហាជន មានសេចក្ដីរំជួលចិត្ត អាណិតចំពោះនាងពន់ពេក រហូតមានការលើកលើកពីមតិមួយចំនួនថា «ចាំមើលផ្លូវច្បាប់ ចាត់វិធានការបែបណា ចំពោះយាយឆ្មបមួយនេះ ដែលធ្វេសប្រហែស គ្មានវិជ្ជាជិវៈ យកជីវិតគេមកលេងសើច ធ្វើឱ្យគេបាត់បង់ជីវិត ព្រាត់ប្រាស់ប្ដី និង កូន ។»៕


Related posts