ពិធីការិនីរូបស្រស់សម្ដីចា,,ក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថ្វីត្បិតតែ ពេលនេះ នាងកាន់តែមានវ័យច្រើនបន្តិចហើយក្តី តែបើនិយាយពីប្រជាប្រិយភាព និងការគាំទ្រ នៅរក្សាសន្ទុះបានដូចដើម។
កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានប្រកួតFreshieជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០០៧ ហើយបានបម្រើការងារជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន របស់លោកជំទាវ ហ៊ុន ម៉ាណា គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំមកហើយ។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ហ៊ិន ចាន់នីរ័ត្ន រួមនឹងសល្បករ សិល្បការិនីជាច្រើនទៀត បានចូលរួមក្នុងពិធីសម្ភោធ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្នុងឱកាសនោះ ស្រីស្អាត ហ៊ិន ចាន់នីរ័ត្ន ក៏បានថតរូបអនុស្សាវរីយ៍ជាមួយលោក ជំទាវ ហ៊ុន ម៉ាណា ដែលជាមេរបស់ខ្លួនផងដែរ។ ក្រោយមកនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នាងបានបង្ហោះរូបថត១សន្លឹក ដែលថតជាមួយមេរបស់ខ្លួន ហើយសម្លឹងមើលរូបនោះ នាងបែរជាចង់យំទៅវិញ។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកជាមួយលោកជំទាវ ហ៊ុន ម៉ាណា, ហ៊ិន ចាន់រីរ័ត្ន បានរៀបរាប់ដូច្នេះថា «មេជាទីគោរពស្រលាញ់ កូនចៅស្រលាញ់មេណាស់ អរគុណមេ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំ បានបម្រើការងារជូនមេក្នុងស្ថានីយបាយ័ន អស់រយៈពេលជាង១០ឆ្នាំមកនេះ សូមស្មោះស្ម័គ្របម្រើមេជារៀងរហូត
រូបមួយសន្លឹកនេះ គឺទឹកមុខរីករាយ តែខ្ញុំមើលបែរជាចង់ស្រក់ទឹកភ្នែកវិញ ព្រោះខ្ញុំមកដល់ចំណុចនេះព្រោះបានជ្រកក្រោមម្លប់សន្តិភាព និងទឹកចិត្តសន្ដោសប្រណីមិនអាចកាត់ថ្លៃបានរបស់មេជាទីស្រលាញ់ អរគុណមេ»៕