រឿងរ៉ាវ របស់អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជាបន្តបន្ទាប់ តាំងពីអ្នកស្រី បានបង្ហាញវត្តមានជាមួយនឹងBAរូបនេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ។
តាំងពីវត្តមានរបស់លោក សេង មង្គល ក្នុងនាមជាBAចូលមកក្នុងជីវិតរបស់អ្នកស្រី ទ្រី ដាណា រួចមក បានធ្វើឲ្យជីវិតថៅកែហាងពេជ្រចិត្តធម៌រូបនេះ ហាក់ស្រស់បំព្រងឡើង ហើយអ្នកស្រី តែងតែទទួលបានវត្ថុអនុស្សាវរីយ៍ រួមនឹងបាច់ផ្កា នៅថ្ងៃពិសេស ពីBAរូបនេះ មិនដាច់នោះឡើយ។
ទោះយ៉ាណា អ្នកស្រី ធ្លាប់ធ្វើការបដិសេធជាញឹកញាប់ថា មិនមានទំនាក់ទំនងស្នេហាអ្វីនោះទេ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ធ្លាប់បញ្ជាក់ជំនួសសាមីខ្លួន ថា ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។
ដោយឡែក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកសេង មង្គល ដើម្បីជាការបង្ហាញផលិតផលថ្មី អមដោយសាររៀបរាប់ពីទំនាក់ទំនងរបស់ពួកគេថា «រយៈពេល១ឆ្នាំហើយដែលពួកយើងស្គាល់គ្នា ពីមុនជាអ្នកដទៃ តែឥលូវពួកយើងនៅតែជាអ្នកដទៃដដែល តែដោយសារxsទើបយើងបានថតជិតគ្នាទៀតជឿអត់បងអូន»។
ជាការឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ស្រាប់តែនៅថ្ងៃដដែលនោះ លោក សេង មង្គល ដែលកំពុងធ្វើការBA, ផ្សព្វផ្សាយ ថត សម្ដែងផ្សេងៗ ជាមួយអ្នកស្រី ទ្រី ដាណា ជាហូរហែនោះ បានចូលខំមិនថា «ពីមុនអ្នកដទៃ ឥលូវគ្រាន់ជាងអ្នកដទៃបន្តិច»៕