សូមរំលឹកឡើងវិញថា ស្ដ្រីម្នាក់ ដែលរំលូ–តគ–ភ៌ស្លា–ប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រា–កនៅគ្លីនិកដើមអង្គ្រ–ងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោ–គវិ-និច្ឆ័-យមានកូនស្លា–ប់ក្នុងស្បូ–នអាយុ១៨សប្តា–ហ៍។
ក្រុ-មគ្រូ-ពេ-ទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លី-និ-កដើមអង្គ្រ-ងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិ-កដដែលម្ដងទៀត ដោយរោ–គសញ្ញាឈឺពោះខ្លាំងនៅផ្នែ–កខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អា–តស្បូ–នឡើងវិញ តែដោយអាការៈធ្ង–ន់ធ្ងរ គ្លីនិ-ក-ក៏បានបញ្ជូ-នស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។
ជុំវិញករណីដ៏រសើបនេះ ក្រសួងសុខាភិបាល បានសម្រេចបិទ គ្លីនិកខាងលើ ជាផ្លូវការ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយស្ថានភាព ក៏បានប្រសើរជាងមុន។
មិនយូរប៉ុន្មាន ស្ត្រីរូបនេះ អាចដើរខ្លួនឯងបាន និងមានសុខភាពកាន់តែប្រសើរ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ស្ត្រីរូបនេះត្រូវបានគ្រូពេទ្យ នៅប្រទេសថៃ សម្រេចឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តែញ៉ាំបាយអត់កើតទេ ដោយសារតែពោះវៀន មិនទាន់បានតរួច ដោយនៅរង់ចាំ សប្បុរសជន បរិច្ចាគ។
ក្រោយមក លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេ-ទ្យកា-ល់ម៉ែ–ត បានប្រាប់ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះថា ស្ថានភាពរបស់អ្នកជំ-ងឺ (ស្ត្រីដែលពេទ្យឯកជន កា-យយកស-ពទា-រកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍ-ន៍ទៅកាន់តែធ្ងន់ធ្ង-រ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទា-ន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេ-ទ្យកាល់ម៉ែ-ត។
លុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោក សាស្ត្រាចារ្យ ឡឹម តារា បានថ្លែងប្រាប់សារព័ត៌មានហ្វ្រេសញូស៍ដូច្នេះថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទាបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង» សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ»។
«អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកចឹង ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាព ពីកត្ដាប្រឈម និងកត្ដាគ្រោះថ្នាក់របស់គាត់ តែទោះជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុមគ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពបច្ចេកទេស ទោះរស់បានរយៈពេលខ្លីក៏ប្រឹងប្រែងដែរ។ អាលូវថ្ងៃនេះក៏បានមកដល់ ដូចអ្វីជាការវាយតម្លៃទុក ទោះបីជាវិទ្យាសាស្ដ្រជឿនលឿនយ៉ាងណា ព្រោះកន្លងមកអ្នកជំងឺក៏បានទៅទទួលការព្យាបាលនៅប្រទេសវៀតណាម និងថៃ»។នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបន្ថែមថា ស្ដ្រីរងគ្រោះខាងលើនេះ គាត់បានទទួលការយកចិត្ដទុកដាក់ខ្ពស់ណាស់ពីថ្នាក់ដឹកនាំ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ការងារព្យាបាល និងមើលថែ ជូនដល់មន្ទីរពេទ្យកាល់ម៉ែតយើង ដោយឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះជាចំណាយអស់ថវិកាច្រើនយ៉ាងណាក៏ដោយ៕
ជុំវិញរឿងខាងលើនេះ នៅថ្ងៃដដែល អ្នកមីង ឡុង ជា ម្ដាយបង្កើត ស្រីអូន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា សពបានដឹកមកដល់ស្រុកកំណើតហើយ កាលពីម៉ោង៥ទៀបភ្លឺ ដោយយកមកធ្វើបុណ្យនៅផ្ទះម្ដាយក្មេក ស្ថិតក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
អ្នកមីង បន្តថា កូនស្រីខ្លួន ធ្វើទុក្ខយូរថ្ងៃដែរហើយ ហើយការសម្រាកព្យាបាលនេះ មិនទាន់មានការតពោះវៀតនោះទេ។ ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានថា កាលទៅព្យាបាលនៅថៃ ពេទ្យថា យ៉ាងម៉េចដែរនោះ អ្នកស្រី ប្រាប់ថា ឲ្យរង់ចាំរយៈពេល២ខែទៅ២ឆ្នាំ ដោយមិនអាចតពោះវៀនបានភ្លាមៗនោះទេ ហើយមកដល់ពេទ្យនៅកម្ពុជា មានការឆ្លើយតបដូចគ្នានេះដែរ។
អ្នកមីង បន្តទៀតថា កូនស្រីរបស់ខ្លួន ដែលបាត់បង់ជីវិតខាងលើនេះ មានកូនស្រីម្នាក់ ហើយពេលនេះ ត្រូវទៅរស់នៅជាមួយឪពុក។ ក្រោយការលាចាកលោករបស់ស្ត្រីខាងលើនេះ មហាជន មានការអាណិតចំពោះកូនស្រីនាងជាពន់ពេក រហូតមានការលើកឡើងថា «ម្តាយលាកូនហើយកូនសំឡាញ់! ម្តាយប្រឹងរស់ណាស់ ចង់រស់ណាស់ តែម្តាយអស់អាយុត្រឹមនេះហើយ»។
អ្វី ដែលកាន់តែស្រណោះទៀតនោះ ពេលឮសម្ដី នាងបាន ផ្ដាំផ្ញើជាលើកចុងក្រោយទៅកាន់ស្វាមីយ៉ាងរំជួលចិត្តថា សូមឲ្យស្វាមី មើលថែកូនឲ្យបានល្អ ខ្ញុំចង់រស់ណាស់ ប៉ុន្តែធ្វើម៉េចវាសនារបស់ខ្ញុំបានតែត្រឹមហ្នឹង។ តែកុំភ្លេចឲ្យគេរកយុត្តិធម៌ឲ្យខ្ញុំផង ទោះខ្ញុំស្លាប់ទៅហើយក៏ដោយ៕