គាំទ្រ100%! មហាជន​ថៃ​ ទាម-ទារ​ឲ្យ Thiago លុ-បសាក់«ម៉ឺយថៃ», លោក ឌួង ឆាយ ប្រកាស​ ចេញ​ថ្លៃ​កែ​សាក់​ដាក់​គុន​ខ្មែរ​វិញ

ប្រិយមិត្ត ​បាន​ជ្រាប​រួច​មក​ហើយ​ថា ​កាលពី​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កីឡាករ​ជើងខ្លាំង​ ធឿន ធារ៉ា​ បាន​ប៉ះ​ជើង​ខ្លាំង​ម្នាក់​ទៀត គឺ​កីឡាករ ធីអាហ្គោ (Thiago) មកពី Brazil (ប្រេស៊ីល) ហើយ​ នៅក្នុងការប្រកួតនោះ ​ធឿន ធារ៉ា ប្រើ​ពេល​​​៤​ទឹក ​​​ផ្តួល​កីឡាករ​ប្រេស៊ីល​​រូបនេះ ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​ IPCC Kun Khmer។

តាមរយៈ​វីដេអូ​នៃ​ការ​ប្រកួត​នេះ អ្នក​លេង​បណ្ដាញ​សង្គម​នៅ​កម្ពុជា បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​កីឡាករ ធឿន ធារ៉ា និង បាន​សម្ដែង​ក្ដី​អាណិត​ជា​ពន់​ពេក​ចំពោះ​កីឡាករ ​ Thiago។ លើស​ពី​នេះ ពេល Thiagoបាន​មក​ដើរ​លេង​ដល់​ មុខ​ព្រះបរមរាជវាំង ​ស្រាប់តែ​ ​ ប្រជាពលរដ្ឋខ្មែរជាច្រើនាក់ សម្តែងក្តីរីករាយ​ ព្រមទំាងបានថតរូបជាមួយកីឡាករជនជាតិ Brazil ម្នាក់នេះទៀតផង។

តាម​រយៈ​ការ​គាំទ្រ​​នេះ, Thiago បាន​ផ្ញើ​ទឹក​ចិត្ត​ក្ដី​ស្រឡាញ់​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​ចង់​ឲ្យ​រូប​គេ ក្លាយ​ជា​ផ្នែក​មួយ​នៅ​កម្ពុជា ​ទៀត​ផង។ បន្ថែមលើនេះ​ Thiago ​ ក៏បានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា គាត់សប្បាយចិត្តដែលបានស្គាល់ក្បាច់គុន ដែលគាត់បានហាត់សមតាំងពីអាយុ ១៦ឆ្នាំ ហើយគាត់ធ្លាប់ហៅវាថាជា «ម៉ឺយថៃ» ដោយមិនបានដឹងថា ការពិតគឺគាត់បានហាត់គុនខ្មែរតាំងពីដើមមក។

ការបង្ហោះរបស់ Thiago Teixeira បានធ្វើឱ្យរសើបដល់អ្នកលេងបណ្ដាញសង្គមថៃ ហើយពួកគេមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទាឱ្យ Thiago Teixeira លុបស្នាមសាក់នៅលើខ្នងរបស់គាត់ចេញជាមុនសិន មុនពេលដែលគាត់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។

ក្រោយពីទទួលបានព័ត៌មាននេះ លោក ឌួង ឆាយ ដែលជាអ្នកស្នេហាវិស័យកីឡាមួយរូបដែរនោះ បានលើកឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ថា «ខ្ញុំសូមចេញថ្លៃកែសាក់ដាក់គុនខ្មែរវិញ»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមខ្មែរ មានការគាំទ្រជាច្រើន៕

Related posts