កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង សួស វីហ្សា បានបង្ហោះសារប្លែកៗហាក់ដូចជារូបនាងកំពុងតែប្រះឆាស្នេហាជាមួយនឹងស្វាមីអញ្ចឹង ពិសេសសារបញ្ជាក់ពីការចង់នៅមេម៉ាយ មើលទៅដូចជាមែនទែននោះ។
ទោះយ៉ាងណា ស្រាប់តែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ លោកថមមី បានបង្ហោះវីដេអូ ខ្លួន និងសួស វីហ្សា ជាភរិយា បណ្ដើរកូនស្រីចូលរៀនថ្ងៃដំបូង មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ថមមី ប្រាប់ថា «ថ្ងៃដំបូងកូនស្រីសំលាញ់ ថង សាម៉ូលីណា ចូលសាលារៀនអូនស្តាប់បង្គាប់អ្នកគ្រូលោកគ្រូណាស់»។ តាមរយៈនេះ ឃើញថា ពួកគេ មិនមែនការបែកបាក់ ឬប្រេះឆាស្នេហាជាមួយគ្នាអ្វីឡើយ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖