និយាយដល់ឈ្មោះចែយូរ៉ា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក, ទីកតុក និងយូធូប ភាគច្រើនច្បាស់ជាស្គាល់ជាក់ជាមិនខានថា អ្នកលក់ផលិតផលតាមអនឡាញរូបនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញតាមរយៈសម្ដីកំប្លុកកំប្លែងចាក់ទឹកមិនលិច ធ្វើឲ្យអ្នកស្ដាប់ទប់សំណើចមិនបាននោះ។
ចែយូរ៉ា មានប្ដីឈ្មោះ កែវ វិចិត្រ ដោយបច្ចុប្បន្ន ពួកគេ មានកូន៣នាក់ជាចំណងដៃ ដោយកូនប្រុសច្បង មានឈ្មោះ ឈីវហ្គេម កូនប្រុសទី ២ ឈ្មោះ ឈីវហ្គូន និង កូនស្រីពៅ ដែលទើបតែនឹងកើត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានឈ្មោះថា ឈីវហ្គី ហៅ កញ្ចុប ឬ ខៀវម៉េវ។
កាលពីពេលថ្មីៗកន្លងទៅនេះ ពួកគេ បានឡើងកម្មវិធី3Funពួកគេ បានទម្លាយពីប្រវត្តិស្នេហ៍គ្មានសល់ ធ្វើឲ្យអ្នកទស្សនាស្ដាប់ហើយទប់សំណើចមិនជាប់នោះទេ។ ដោយឡែក កាលឆ្នាំ២០២២ ចែយូរ៉ា ក៏ធ្លាប់លើកឡើងដែរថា «10ឆ្នាំមុនអត់រៀនទេ ណាត់ញ៉ែគ្នាកៀនចេតិយវត្ត ហៃម្នាក់ៗឥលូវថា កែវវិចិត្រមុខដូចjin BTSតែបើខ្ញុំឃើញកាលមុន មុខគាត់ស្រដៀងអ៊ំប្រុញបូមលូចុងភូមិ»។
ទោះយ៉ាងណា ពេលកំពុងស្រឡាញ់គ្នាសុខៗ ស្រាប់តែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ចែយូរ៉ា បានឡាយវីដេអ ដាក់Captionដ៏ទាក់ទាញថា «ចង់នៅម្នាក់ឯង»។ នៅក្នុងវីដេអូនោះ ចែយូរ៉ា បានដេញប្ដីរបស់ខ្លួនកុំឲ្យនៅពីក្រោយ ហើយឆ្លៀតនិយាយពាក្យគួរឲ្យអស់សំណើចថា សុំខ្លួនទៅលេងបាល់ ខ្លួនឯងទៅ ដល់ខ្លួនសុំទៅកែសម្ផស្សវិញ អត់ឲ្យទៅ។
ដោយឡែក ប៉ុន្មានថ្ងៃមុន ចែយូរ៉ា បានបង្ហោះរូបថត១សន្លឹក ជុំគ្រួសារ ហើយធ្វើការព្រមានចំពោះស្វាមីថា «មុនក្បត់ប្រពន្ធអោយសំលឹងកូនស្រី បានកូនប្រសារចរឹកថ្លៃដោយសារឪក្មេក by J Miyura»។ បន្ថែមលើនេះ ចែយូរ៉ា បានបញ្ជាក់ក្នុងខំមិនភ្ជាប់ជាមួយរូបកូនស្រីថា «ផុសខប់សិនគំរាមតែប្តី ខ្លាចប្តីខូចមែនយាយយូរ៉ា»៕