លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តារាទីកតុក សុខលីន បានទិញរថយន្តថ្មីសន្លាង តម្លៃជិត៦ម៉ឺនដុល្លារ ជូនឪពុករបស់ខ្លួន។ ក្រោយមក នៅថ្ងៃទី១៧ ខែសីហា តារាទីកតុក ម៉ាក់ ល័ក្ខ បានចុះកុងត្រាការងារជាមួយអ្នកស្រីទ្រី ដាណា រយៈពេល១ឆ្នាំ ក្នុងតម្លៃខ្លួនរហូតដល់១០ម៉ឺនដុល្លារឯណោះ។
ក្រោយចុះកុងត្រា១ថ្ងៃ ពោលនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ម៉ាក់ ល័ក្ខ ក៏បានទិញរថយន្តថ្មីសន្លាង១គ្រឿងផងដែរ ម៉ាក Lexus NX300ក្នុងតម្លៃរហូតដល់ជាង៧ម៉ឺនដុល្លារឯណោះ (៧ ៥០០០) ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។
នៅមិនទាន់អស់ទេ ក្រោយពីតារាទីកតុកទាំង២នាក់ខាងលើ ទិញរថយន្តរួចមក ស្រាប់តែថ្មីៗនេះ ម៉ាក់តី បានទិញរថយន្តមួយគ្រឿងផងដែរ ម៉ាក Luxes 400 h។ ប៉ុន្តែ មិនដឹងថា មានតម្លៃប៉ុន្មាននោះទេ ព្រោះមិនឃើញសាមីខ្លួនបញ្ជាក់ ឲ្យដឹងនោះឡើយ។
បន្ទាប់ពីទិញឡានថ្មីរួចមក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ម៉ាក់តី បានចុះកុងត្រាការងារថ្មី រយៈពេល១ខែ។ បង្ហោះភ្ជាប់ជាមួយរូបថត និងវីដេអូ ចុះកុងត្រាការងារថ្មី នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក ម៉ាក់តី បានដាក់Captionថា «ថ្ងៃនេះខ្ញុំមកចុះកុងត្រាកាងាថ្មីរបស់ខ្ញុំ(រយៈពេលមួយខែ)»។
បើទោះម៉ាក់តី មិនបានបញ្ជាក់ថា កុងត្រាថ្មីរយៈពេល១ខែនេះ ក្នុងទំហំទឹកប្រាក់ប៉ុន្មានក៏ពិតមែន តែបើតាមរយៈរូបថត និងវីដេអូ ឃើញថា លុយដុល្លារក្រដាស១០០ច្រើនសន្លឹកណាស់ ប្រហែលជារាប់ពាន់ដុល្លារឯណោះ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖