មានតម្រុយខ្លះហើយ! ម៉ាក់ តី យក​អំណោយ​ទៅ ​ប្រគល់​ជូន ​នារី ​សតិ​មិន​គ្រប់ ដែល​ សម្រាល​កូន​ទាំង​មិន​ស្គាល់​មុខ​ប្ដី ​ហើយ​ប្រាប់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន​និយម​ លេង​បណ្ដាញ​សង្គម​ភាគច្រើន​ បាន​ស្គា​ល់​ហើយ នារី​សតិ​មិន​គ្រប់​ម្នាក់ ដែល​នាង​តែង​ ត្រូវ​បាន​គេ​ថត​វីដេអូ​ឱ្យ​និយាយ​បែប​កំប្លែង​លេងសើច​រួច​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​តិកតុក ដើម្បី​បង្ក​​សំណើច​ដល់​អ្នកទស្សនា ខណៈ​អ្នកខ្លះ​សើច​សប្បាយ​ហៀរ​ទឹកភ្នែក ចំណែក​អ្នកខ្លះ​ក៏​ផ្ទុះ​ក្ដី​អាណិតអាសូរ​ដល់​នាង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ស្ងាត់បាត់​មុខ​មិនសូវ​ឃើញ​មុខ​នៅលើ​បណ្ដាញ​សង្គម​អស់​រយៈពេល​យូរ​គួរសម ស្រាប់តែ​ថ្មីៗ​នេះ នារី​សតិ​មិន​គ្រប់​រូបនេះ បាន​ឆក់យក​ទឹកភ្នែក​មហាជន​ផ្ទុះ​ក្ដី​អាណិតអាសូរ​ជា​ពន់ពេក ខណៈ​នាង​បាន​សម្រាល​កូនប្រុស​មួយ​ដោយ​សុវត្ថិភាព ប៉ុន្តែ​អកុសល​មិន​ស្គាល់មុខ​ឪពុក​ក្មេង​នោះឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ ក៏មាន​សប្បុរសជន​មួយ​ចំនួន មានការ​អាណិត បាន​ជួយ​ជា​ថវិកា និង​សម្ភារៈ ដល់​ស្ត្រី​ខាង​លើ​នេះ​ផង​ដែរ​។ ក្នុងនោះ តារា​ទីក​តុ​ក​ម៉ាក់​តី បាន​បង្ហោះ​សារ កាលពីពេល​ថ្មីៗ​នេះ​ថា «​មនុស្ស​មិនតិច​ទេ​ដែល​ឆាត​សុំ​ឲ្យ​ខ្ញុំ​ជួយ​រក​ជំនួយ ហើយ​ខ្ញុំ​មិន​ងាយ​ហា​មាត់​សុំ​អ្នកណា​ទេ។​ ABA​ខ្ញុំ​ផ្ទាល់​098232314

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​មាន​បញ្ហា​សតិ​អារម្មណ៍ តែ​នេះ​ដោយ​ក្ដី​អាណិត​ខ្លាំង​ពេក ​ខ្ញុំ​គិតថា ខ្ញុំ​នឹង​រក​ជំនួយ​ជូន​គាត់​ដើម្បី​ទិញ​ទឹកដោះគោ​អោយ​ក្មេង​កម្សត់ ​ដែល​កើត​ចេញពី​ដំណក់​ឈាម​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ​អោយ​គ្នា ស្អែក​ខ្ញុំ​ទៅ​ជួប​គាត់​នៅ​ខេត្តកំពង់ឆ្នាំង​ ឆាប់ៗ​នេះ​ ខ្ញុំ​នឹង​ចេញ Video និយាយ​លម្អិត សង្ឃឹមថា​បងប្អូន​និង​ចូលរួម ដោយ​ក្ដី​គោរព ពី​ខ្ញុំ​ម៉ាក់ តី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលបាន​លុយ​ពី​សប្បុរសជន​មួយ​ចំនួន​រួចមក កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ម៉ាក់​តី បាន​បង្ហោះ​រូបថត​ចុះ​ចែក​អំណោយ​ដោយ​ផ្ទាល់ អម​ដោយសារ​បញ្ជាក់​ថា «​ថ្ងៃនេះ​ខ្ញុំ​បាន​ចុះ​មក​ដល់​ផ្ទះ​បងស្រី​យក​ថវិកា​ និង​សម្ភារៈ​បន្តិចបន្តួច​ជូន​គ្រួសារ ​គាត់​មាន​បញ្ហា​​ខួរក្បាល មនុស្ស​ប្រុស​គ្មាន​ការទទួលខុសត្រូវ​បង្កើត​គ្នា​ទុកចោល ក៏​អគុណ​បងប្អូន​ទាំង​អស់​គ្នា ​ដែល​មានចិត្ត​អាណិត​​ផ្ញើ​លុយ​តាម​ABA​មក​ជូន​បុណ្យ​ផង​បងប្អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ តា​វ៉ាន់ ចា​ឡឺម ដែល​ចុះ​ចែក​អំណោយ​ជាមួយ​ម៉ាក់​តី នោះ ក៏បាន​បង្ហោះ​វីដេអូ អម​ដោយសារ​បញ្ជាក់​ដែរ​ថា «​តើ​យុត្តិធម៌ អាច​​កើត​មាន​ចំពោះ​ស្ត្រី​ពិការ​សតិ ដែល​ត្រូវ​រង​ការ​បំពាន​ពី​បុរស​រហូត​បង្កើត​បាន​ជីវិត​កុមារ​កំព្រា​នេះ​ដែរ​ទេ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​គ្នា មិនមែន​គាត់​នឹក​ឃើញ​រៀបរាប់​ពី​បុរស​ម្នាក់​នោះ​ទេ បន្ទាប់ពី​គាត់​បង្ហាញ​ឈ្មោះ​បុរស​នោះ​នៅ​ក្នុង Video នេះ​​ហើយ​​ខ្ញុំ​នឹង​ចាំ​​មើល​បន្ត​ថា ​នឹង​មានរឿង​អ្វី​​កើត​ឡើង​​..! ហើយ​កុំ​បន្ទោស​ថា​ម៉េច​បាន​ខ្ញុំ​បង្ហោះ​ម្ដេច​មិន​យកឈ្មោះ​នេះ​ទៅ​ប្រាប់​ឲ្យ​គេ​ស្រាវជ្រាវ ? ខ្ញុំ​អាច​ឡើង​ពី​ព្រៃវែង​មក​សម្ភាសន៍​គាត់​ដល់​កំពង់ឆ្នាំង​បាន អញ្ចឹង​បើ​អ្នក​នៅ​កំពង់ឆ្នាំង​ស្រាប់ ចង់​ស្រាវជ្រាវ​រក​យុត្តិធម៌​ជូន​គាត់​ប្រហែល​មិន​ពិបាក​ទេ​..»៕​​ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment