កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ តារាសម្ដែងស្រី កញ្ញា ដួង ម៉ានិច និងតារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញពីពួកគេ ថតរូប ទុកដាក់មុខរោងការនោះ។
កន្លងមក ស្នេហារបស់ពួកគេ និងគម្រោងរៀបអាពាហ៍ពិពាហ៍ ពុំមានអ្នកណាជឿថា ជាការពិតនោះឡើយ។ តែបើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Sokha Artist» បានបង្ហោះវីដេអូ សកម្មភាពរបស់ពួកគេ កំពុងតុបតែងខ្លួន ហើយប្រាប់ថា លើកនេះនិយាយមែនអត់កុហកទេ ឥឡូវគេកំពុងថតដាក់មុខរោងការ។
ប្រភពខាងលើនេះ ថែមទាំងប្រាប់ទៀតថា ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ ពួកគេនឹងរៀបការហើយ។ ទោះយ៉ាងណា តារាសម្ដែង ដួង ម៉ានិច ដែលជាសាមីខ្លួន ពុំទាន់បញ្ជាក់ថ្ងៃខែពិសេសណាមួយប្រាប់អ្នកគាំទ្រឲ្យច្បាស់លាស់នៅឡើយ ដោយនាងប្រាប់ថា ពេលមានឱកាសល្អ នឹងឲ្យខាងប្រុសឡាយវីដេអូ និយាយដោយផ្ទាល់តែម្ដង។
ឆ្លៀតក្នុងឱកាស ដែលដួង ម៉ានិច ធ្វើការឡាយ លក់ផលិតផលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ក្រៅពីការសួរនាំពីថ្ងៃរៀបការ អ្នកគាំទ្រ ក៏បានសួរពីអាយុពិតរបស់កញ្ញា ដួង ម៉ានិច ផងដែរ ហើយជាការឆ្លើយតប នាង បានបញ្ជាក់ថា ឆ្នាំនេះ នាងមានអាយុ៣១ឆ្នាំហើយ។
ការឆ្លើយតបរបស់ តារាសម្ដែង ដួង ម៉ានិច ពាក់ព័ន្ធនឹងអាយុនេះ ក៏មានអ្នកគាំទ្រមួយចំនួនមិនជឿផងដែរ ហើយជាការឆ្លើយតបនាង បញ្ជាក់ថា មិនដឹងធ្វើម៉េចទេចឹង ព្រោះ នាងចូលសិស្បៈតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដូច្នេះមានន័យថា នាងចូលតាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ នៅនាទីជិតបញ្ចប់ការឡាយ ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖